គណៈប្រតិភូអាមេរិកបន្តស្នាក់នៅកូរ៉េខាងត្បូងដើម្បីពិភាក្សាជាមួយ ស.ប.ប.ក. អំពីសន្និសីតកំពូល

(VOVWORLD) - តាមទីភ្នាក់ងារសារព័ត៌មានអាមេរិក CNN  ឲ្យដឹងថា៖ នាថ្ងៃទី ៣១ ឧសភា គណៈប្រតិភូរបស់អាមេរិកដឹកនាំដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្វីលីពីន លោក Sung Kim បន្តស្នាក់នៅកូរ៉េខាងត្បូងដើម្បីសម្រេចការងារត្រៀមរៀបចំ ឲ្យសន្និសីទកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹក នាំ ស.ប.ប.ក. លោក Kim Jong-un នាខែមិថុនាខាងមុខ។ 
គណៈប្រតិភូអាមេរិកបន្តស្នាក់នៅកូរ៉េខាងត្បូងដើម្បីពិភាក្សាជាមួយ ស.ប.ប.ក. អំពីសន្និសីតកំពូល  - ảnh 1 គណៈប្រតិភូអាមេរិកបន្តស្នាក់នៅកូរ៉េខាងត្បូងដើម្បីពិភាក្សាជាមួយ ស.ប.ប.ក. អំពីសន្និសីតកំពូល 

តាមទីភ្នាក់ងារសារព័ត៌មានអាមេរិក CNN  ឲ្យដឹងថា៖ នាថ្ងៃទី ៣១ ឧសភា គណៈប្រតិភូរបស់អាមេរិកដឹកនាំដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្វីលីពីន លោក Sung Kim បន្តស្នាក់នៅកូរ៉េខាងត្បូងដើម្បីសម្រេចការងារត្រៀមរៀបចំ ឲ្យសន្និសីទកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹក នាំ ស.ប.ប.ក. លោក Kim Jong-un នាខែមិថុនាខាងមុខ។ ក្រុមចរចារបស់កូរ៉េ ខាងជើងដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក Choe Son-hui។ ភាគីទាំង ពីរបានរៀបចំការចរចាសម្ងាត់នាថ្ងៃទី ២៧ និងទី ៣០ ឧសភា សំដៅពិភាក្សាអំពី បញ្ហាពោលខាងលើ។ ក្នុងពេលនោះ អនុប្រធានខុទ្ទកាល័យសេតវិមាន លោក Joe Hagin ក៏ដឹកនាំក្រុមការងាររបស់អាមេរិកទៅកាន់សឹង្ហបុរី ដើម្បីជួបធ្វើការជាមួយគណៈប្រតិភូរបស់កូរ៉េខាងជើងដឹកនាំដោយប្រធានខុទ្ទកាល័យរបស់ថ្នាក់ដឹកនាំ Kim Jong-un លោក Kim Chang Son  អំពី ការងារភស្តុភារសំរាប់ជំនួបកំពូលខាងមុខ។ ចំពោះមុខរាល់សកម្មភាពការទូតសំដៅត្រៀមរៀបចំឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររវាងអាមេរិក-ស.ប.ប.ក. នេះរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Cho Myoung-gyon នាថ្ងៃទី ៣១ ឧសភា បានបញ្ជាក់ថា៖សកម្មភាពការទូតទាំងនេះបានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអំពីការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ