គណប្រិភូជាន់ខ្ពស់របស់ហាម៉ាស់ទៅកាន់អេហ្ស៊ីបដើម្បីពិភាក្សាអំពីតំបន់ Gaza

(VOVWORLD) -នាថ្ងៃទី ១៨ មេសា គណប្រិភូជាន់ខ្ពស់មួយក្រុមរបស់ចលនាឥស្លាមហាម៉ាស់នៅ ប៉ាឡេស្ទីនបានទៅកាន់ ទីក្រុងគែរ ដើម្បីពិភាក្សាជាមួយមជ្ឈដ្ឋានមន្ត្រីអេហ្ស៊ីបអំពីទំនាក់ទំនងទ្វេភាគីរវាងចលនាបដិវត្តន៍នេះជាមួយរដ្ឋអំណាចអេហ្ស៊ីប ក៏ដូចជាបម្រែបម្រូលថ្មីៗ ដែលទាក់ទិននឹងបញ្ហាប៉ាឡេស្ទីន។
គណប្រិភូជាន់ខ្ពស់របស់ហាម៉ាស់ទៅកាន់អេហ្ស៊ីបដើម្បីពិភាក្សាអំពីតំបន់ Gaza - ảnh 1គណប្រិភូជាន់ខ្ពស់របស់ហាម៉ាស់ទៅកាន់អេហ្ស៊ីបដើម្បីពិភាក្សាអំពីតំបន់ Gaza 

ក្នុងសេចក្ដីប្រកាសមួយ ហាម៉ាស់បានជូនដំណឹងអំពីការលុបចោលការហ៊ុំព័ទ្ធចំពោះតំបន់ Gaza គឺជាប្រធានបទស្នូលមួយដើម្បីយកមកពិភាក្សាដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់មួយចំនួនបានឲ្យដឹងថា៖ ហាម៉ាស់បានច្រានចោលសំណើរបស់អ៊ីស្រាអែលតាមរយៈអេហ្ស៊ីបស្ដីពីសំណូមពរឲ្យបញ្ឈប់រាល់បាតុកម្មនាបច្ចុប្បន្ននៅតំន់ Gaza ដើម្បីប្ដូរយកការលុបចោលបទហ៊ុំព័ទ្ធ និងចាប់ផ្ដើមដំណើរការចរចាស្ដីពីកិច្ចព្រមព្រៀង ដោះដូរអ្នកទោសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ