គណៈរដ្ឋមន្ត្រីកម្ពុជាអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពី​ទ្រព្យសម្បតិ្តរដ្ឋ

(VOVWORLD) - សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ ត្រូវបានផ្តួចផ្តើមឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៤ ដោយ ចែកចេញជា ១២ ជំពូក និង ៩០ មាត្រា។
គណៈរដ្ឋមន្ត្រីកម្ពុជាអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពី​ទ្រព្យសម្បតិ្តរដ្ឋ - ảnh 1 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ khmertimeskh.com)

កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៦ ខែកក្កដា បានជូនដំណឹងថា គណៈរដ្ឋមន្ត្រីកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់នៅក្នុងកិច្ចប្រជុំចង្អៀត ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី ៣ ខែកក្កដា។ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ ត្រូវបានផ្តួចផ្តើមឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៤ ដោយចែកចេញជា ១២ ជំពូក និង ៩០ មាត្រា។  សេចក្ដីព្រាងច្បាប់នេះមានខ្លឹមសារសំខាន់ៗដូចជា៖ ក្រុមហ៊ុនទាំងអស់ដែល ធ្វើសកម្មភាពពាក់ព័ន្ធទៅនឹងទ្រព្យសម្បត្តិរដ្ឋត្រឹមតែជួលពី ១៥ ឆ្នាំទៅ ៥០ ឆ្នាំប៉ុណ្ណោះ ហើយត្រូវគោរពតាមលក្ខខ័ណ្ឌផ្សេងទៀត។ ជំពូកទី ១០ នៃសេចក្ដីព្រាងច្បាប់នេះបានកំណត់អំពីការផាកពិន័យចំពោះអាជ្ញាធរ និងមន្ត្រី ដែលរំលោភបំពានលើច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ