គណៈរដ្ឋមន្ត្រីថ្មីរបស់ឥណ្ឌាធ្វើសច្ចាប្រនិធានទទួលដំណែង


គណៈរដ្ឋមន្ត្រីថ្មីរបស់ឥណ្ឌាធ្វើសច្ចាប្រនិធានទទួលដំណែង - ảnh 1
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi រួមជាមួយគណៈរដ្ឋមន្ត្រីថ្មីបានធ្វើសច្ចាប្រនិធានទទួលដំណែង (vietnamplus.vn)

        Vovworld-នារសៀលថ្ងៃទី២៦ឧសភា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra
Modi រួមជាមួយគណៈរដ្ឋមន្ត្រីថ្មីបានធ្វើសច្ចាប្រនិធានទទួល​ដំណែង។ ពិធីនេះ
ត្រូវបានប្រព្រឹត្តទៅនៅទិលានខាងមុខវិមានប្រធានាធិបតី​នៅរដ្ឋធានី New Delhi ក្នុងលក្ខណៈសន្តិសុខត្រូវបានរឹតបន្តឹងដោយមានការចូលរួម​របស់មន្ត្រីភ្ញៀវ
ប្រមាណ៤ពាន់នាក់ក្នុងនោះមានអ្នកប្រមុខរដ្ឋចំនួន៨រូប។ គណៈ​រដ្ឋមន្ត្រីថ្មីរបស់
ឥណ្ឌារួមមានសមាជិកចំនួន៤៥នាក់និងត្រូវបានចាត់ទុកជា​គណៈរដ្ឋមន្ត្រីវ័យ
ក្មេងបំផុតនៅឥណ្ឌាដោយសារគ្មានសមាជិកណាមានអាយុ​ជាង៧៥ឆ្នាំ។ លោក
Modi ត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីទី១៥នៃ​សាធារណៈ​រដ្ឋឥណ្ឌាបន្ទាប់
ពីទទួលបានជោគជ័យក្នុងយុទ្ធនាការប្រជែងសន្លឹកឆ្នោតរបស់គណបក្ស BJP ជួយឲ្យគណបក្សនេះដណ្ដើមបានសម្លេងគាំទ្រភាគ​ច្រើន ជាមួយអសនៈចំនួន
២៧២លើ៥៤៣នៅសភាជាន់ទាបអាណ្ណាតិទី១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ