គណៈរដ្ឋមន្រ្តី UAE ផ្តល់សច្ចាប័នលើ​កិច្ចព្រមព្រៀង​ប្រក្រតីភាព​ទំនាក់ទំនង​ជាមួយអ៊ីស្រាអែល

(VOVWORLD) - គណៈរដ្ឋមន្រ្តី UAE បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង ដែលមានឈ្មោះថា Abraham គឺជា “ ផែនការសន្តិភាព និងស្ថិរភាព” ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៅក្នុងតំបន់ ក៏ដូចជាពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីភាពសប្បូររុងរឿងនិង វឌ្ឍនភាព។
គណៈរដ្ឋមន្រ្តី UAE ផ្តល់សច្ចាប័នលើ​កិច្ចព្រមព្រៀង​ប្រក្រតីភាព​ទំនាក់ទំនង​ជាមួយអ៊ីស្រាអែល - ảnh 1 ពិធីចុះហត្ថលេខា  ( រូបថត៖ AFP / VNA)

កាលពីថ្ងៃទី ១៩ ខែតុលា ទីស្ដីការគណៈរដ្ឋមន្រ្តីអេមីរ៉ាតអារ៉ាប់រួម (UAE) បានអនុម័តលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតទំនាក់ទំនងការទូតយ៉ាងពេញលេញជាមួយអ៊ីស្រាអែល ជាឯកសារគតិយុត្តិ ដែលត្រូវបាននាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក B.Netanyahu និងរដ្ឋមន្ត្រីការបរទេស UAE លោក Sheikh Abdullah Bin Zayed Al Nahyan បានចុះហត្ថលេខាកាលពីថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ។ ក្នុងសេចក្តីថ្លែងការណ៍មួយដែលនាំចេញនៅថ្ងៃដដែលនោះ គណៈរដ្ឋមន្រ្តី UAE បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង ដែលមានឈ្មោះថា Abraham គឺជា “ ផែនការសន្តិភាព និងស្ថិរភាព” ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៅក្នុងតំបន់ ក៏ដូចជាពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីភាពសប្បូររុងរឿងនិង វឌ្ឍនភាព ជាពិសេសត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងទំនាក់ទំនងដទៃទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ