គណៈរដ្ឋមន្រ្តីថ្មីរបស់សឹង្ហបុរីធ្វើសច្ចាប្រណិធានទទួលដំណែង

គណៈរដ្ឋមន្រ្តីថ្មីរបស់សឹង្ហបុរីធ្វើសច្ចាប្រណិធានទទួលដំណែង - ảnh 1
គណៈរដ្ឋមន្រ្តីថ្មីរបស់សឹង្ហបុរីធ្វើសច្ចាប្រណិធានទទួលដំណែង
 (រូបថតៈ channelnewsasia)


(VOVworld)-នាយប់ថ្ងៃទី១តុលា នៅវិមានប្រធានាធិបតីIstana បណ្តា សមាជិកក្នុងគណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រី លោក Lee Hsien Loong បានធ្វើសច្ចាប្រណិធានទទួលដំណែងចំពោះមុខប្រធានាធិបតី Tony Tan ។ ថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្ត្រីលោក Lee Hsien Loongបានឲ្យដឹងថា សេចក្តីសម្រេចជ្រើសរើសសមាជិកគណៈរដ្ឋមន្ត្រីលើកនេះ សំដៅនាំមកនូវ រដ្ឋាភិបាលល្អបំផុតសម្រាប់សឹង្ហបុរី។ លោកបានឲ្យដឹងថែមទៀតថា ភារកិច្ច របស់លោកក៏ដូចជារបស់អតីតនាយករដ្ឋមន្ត្រីលោកLee Kuan Yewនិងអតីត នាយករដ្ឋមន្ត្រី Goh Chok Tong គឺមិនត្រឹមតែបំពេញល្អនូវភាពជាអ្នកដឹកនាំ ប្រទេសសឹង្ហបុរីនាបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងត្រៀមរៀបចំល្អសម្រាប់ ជំនាន់ដឹកនាំជាបន្តទៀតផង។ ពិធីធ្វើសច្ចាប្រណិធានបានប្រព្រឹត្តទៅក្រោម ការធ្វើកាកស្សិណសាក្សីរបស់ភ្ញៀវកិត្តិយសជាង៧រយនាក់មកពីក្រសួង ស្ថាប័ននានារបស់សឹង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ