គណៈរដ្ឋមន្រ្តីថ្មីរបស់ស៊ីរីធ្វើសច្ចាប្រនិធានទទួលដំណែង

គណៈរដ្ឋមន្រ្តីថ្មីរបស់ស៊ីរីធ្វើសច្ចាប្រនិធានទទួលដំណែង - ảnh 1
ប្រធានាធិបតីស៊ីរីBashar al-Assad
(រូបថតៈ Internet)

(VOVworld)-នាថ្ងៃទី ២៦មិថុនា ទីភ្នាក់ងាសារព័ត៌មានជាតិSANA របស់ស៊ីរីជូនដំ
ណឹង​ឲ្យដឹងថា៖ គណៈរដ្ឋមន្រ្តីដែលទើបនឹងបង្កើតរបស់ប្រទេសនេះ បានធ្វើសច្ចា
ប្រនិធានទទួល ដំណែងចំពោះមុខប្រធានាធិបតី Bashar al-Assad។ នាយករដ្ឋ
មន្ត្រីថ្មី Riyad Farid Hijab  បានប្រកាសបង្កើតក្រសួងថ្មីចំនួន៣។ នោះគឺ ក្រសួង
បណ្តាបញ្ហា បង្រួបបង្រួមជាតិ ក្រសួងពាណិជ្ជកម្មក្នុងប្រទេស និងក្រសួងប្រភព
ទឹក។ ពិសេស ក្នុងគណៈរដ្ឋមន្ត្រីថ្មីមានវត្តមានរបស់សមាជិកប្រឆំាងពីរនាក់គឺ រដ្ឋ
មន្តី្រក្រ​សួងបណ្តាបញ្ហាបង្រួបបង្រួមជាតិ Ali Haidar ជាសមាជិករបស់គណៈបក្ស
ឆន្ទៈ​ប្រជាជន និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្នុងប្រទេស Qadri Jamil ជាប្រធាន គណៈបក្សឆន្ទៈប្រជាជន។ តាមមជ្ឈដ្ឋានអ្នកសង្កេតការថា វត្តមានរបស់សមាជិក
ប្រឆំាងនានា ក្នុងរដ្ឋអំណាចថ្មីត្រូវបានចាត់ទុកជាឥរិយាបទ១ត្រឹមត្រូវ។

        ក្នុងព្រឹត្តការណ៌ទាក់ទិនផ្សេងទៀត បេសកជនពិសេសរបស់រុស្ស៊ីប្រចំានៅ
អ.ស.ប Vitaly Churkin ឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov បាន
យល់ព្រមចូលរួ​មសន្និសីទអន្តរជាតិ១ ស្តីពីជំលោះនៅស៊ីរី ដែលធ្វើឡើងនៅ
Geneva (ស្វិស) នាថ្ងៃ៣០មិថុនាខាង​មុខ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ