ស៊ីរីចំពោះមុខការសាកល្បងថ្មី។
HONG VAN -  
(VOVWORLD) /  
|
Image: Internet |
VOVworld-តាមឧបនាយករដ្ឋមន្រ្តីទួរគី Bulem Arinc ថាការដែលស៊ីរីបាញ់ធ្លាក់
យន្តហោះសើបការណ៍ធុនF-4ជាអំពើអមិត្តនិង អង់ការ៉ានឹងការពារដោយខ្លួន
ឯងក្នុងក្របខ័ណ្ឋនៃច្បាប់អន្តជាតិ។លោករូបនេះបានអោយដឹងថែមទៀតថា
ក្នុងប៉ុន្មានថ្ងៃខាងមុខទួរគីនឹងសម្រេចថាតើផ្អាកការនាំចេញអគ្គិសនីឲ្យស៊ីរីដែរ
ឫទេ។រដ្ឋមន្រ្តីការបរទេសទួរគីAdmet DavuToglu អោយដឹងថាយន្តហោះ
នេះកំពុងអនុវត្តភារកិច្ចហ្វឺកហាត់និងដំណើរការត្រួតពិនិត្យប្រព័ន្ឋរ៉ាដា១គឺមិន
មែនដំណើរការសើបអង្កេតណាមួយឡើយ។
រឿងរ៉ាវនេះមិនត្រឹមតែជះឥទ្ឋិពលដ៍ធ្ចន់ធ្ងរទៅលើទំនាក់ទំងរវាងប្រទេសជិតខាង
នេះទេថែមទាំងជាហេតុផលសំរាប់លោកខាងលិចបង្កើនការគាបសង្កត់អន្តជាតិ
ទៅលើរដ្ឋាភិបាលរបស់ប្រធានាធិបតី Basha Al Assad និងធ្វើអន្តរាគមចូលក្នុង
សភាពការណ៍ស៊ីរីដ៍ជ្រាលជ្រៅថែមទៀត។ដោយគ្មានអើពើការដែលស៊ីរីអះអាងជា
ថ្មីម្តងទៀតថា ការដែលDamacusបាញ់ទម្លាក់យន្តហោះសើបការណ៍ធុនF-4របស់
ទួរគីគ្រាន់តែជាអំពើការពារដោយខ្លួនឯងតែប៉ុណ្ណោះពេលដែលយន្តហោះនេះហោះ
ហើលើដែនអាកាសរបស់ស៊ីរី។ប៉ុន្តែអង្គការ NATOនៅសំរេចថាដំណើរការប្រជុំនា
ថ្ងៃទី២៦មិថុនាដើម្បីពិនិត្យមើលរឿងរ៉ាវនេះក្តី។ក្នុងពេលនោះអ្នកនាំពាក្សសេតវិមាន
Jay Carney អះអាងថាប្រទេសនេះនឹងសហការជាមួយទួរគីក្នុងបំណងចាប់បង្ខំ
Damacusត្រូវទទួលការទទួលខុសត្រូវក្នុងការបាញ់ទម្លាក់យន្តហោះពោលខាងលើ។មុននោះរដ្ឋមន្រ្តីការបរទេសអាមេរិក Hillary Clinton បានអោយដឹងថាវ៉ាស៊ីនតោននិង
សហការជាមួយ អង់ការ៉ាដើម្បីជំរុញដំណើរការផ្ទេសិទ្ឋអំណាចនៅស៊ីរី។ដើម្បីឯកោ
រដ្ឋាភិបាលស៊ីរីនិងចាប់បង្ខំ ប្រធានាធិបតី Basha Al Assadថយក្រោយចំពោះមុខកំលាំង
គាបសង្កត់ពីខាងក្រៅ រដ្ឋមន្រ្តីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន
២៧បានអនុម័តលើបទដាក់ទណ្ដកម្មថ្មីទៅលើរដ្ឋអំណាចស៊ីរី។
|
អង្គការ NATO ពិនិត្យមើលទំនាក់ទំនងរវាងស៊ីរីជាមួយទួរគី។
Image: Internet |
នេះជាវង់នីតិវិធី ទី១៦របស់EU ទៅលើស៊ីរីគិតតាំងពីខែមិនាឆ្នាំ២០១១មក។មាន
មនុស្សចំនួន១២៩នាក់នឹងស្ថាប័ន្ធចំនួន៤៩ក្នុងរបបរបស់ប្រធានាធិបតី Bashar al-
Assad ត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះខ្មៅរបស់EU។អូស្រ្តាលីក៏ជូនដំណឹងថា៖ខ្លួនអនុវត្តបណ្តាវិធានការណ៏ដាក់ទណ្ឌកម្មថ្មីចំពោះស៊ីរីដែរនៅចំពោះមុខសភាព
ការណ៏ស្មុគស្មាញនឹងរសើបដូច្នេះអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Alexander Glushko
បានដាស់តឿន NATO មិនធ្វើឲ្យសភាពការណ៏នៅស៊ីរីកើតតានតឹងថែមទៀត
ដោយឆ្លៀតយកសំណូមពររបស់ទួរគីអំពីការកោះហៅកិច្ចប្រជុំ១របស់សម្ព័ន្ធភាព
យោធានេះ។ប្រទេសសម្ព័ន្ធមិត្តរបស់ស៊ីរីគឺអ៊ីរ៉ង់ សង្ឃឹមថា៖រឿងក្តីនឹងត្រូវបាន
វាយតំលៃយ៉ាងត្រឹមត្រូវនឹងបានដោះស្រាយដោយសន្តិវិធីប្រទេសចិនក៏អំពាវនាវ
ដល់ភាគីទាំងឡាយអត់ធ្មត់ដែរ។
ក្នុងកាលះទេសះដែលដំណោះស្រាយសក្តិសីទសំរាប់ភាពតានតឹងរវាងរដ្ឋអំណាច
របស់ប្រធានាធិបតី ស៊ីរីBashar al- Assad នឹងបណ្តាមហាអំណាចលោកខាងលិច
មិនទាន់រកឃើញបាននោះការប្រយុទ្ធគ្នារវាងកំលាំងសន្តិសុខស៊ីរី នឹងកំលាំងប្រឆាំង
នៅស៊ីរីនៅតែកើតមានតទៅទៀត។តាមអង្គការឃ្លាំមើលសិទ្ធមនុស្សស៊ីរី ( SOHRដែលមានទីស្នាក់ការនៅអង់គ្លេស )ឲ្យដឹងថា៖សប្តាហ៏កន្លងទៅគឺជាសប្តាហ៏បង្ហូឈាម
បំផុតនៃវិបត្តិអស់រយះពេល១៥ខែកន្លងមកនៅស៊ីរី។បើគិតពីខែមិនាឆ្នាំ២០១១មក
ជំលោះនៅស៊ីរីបានសម្លាប់មនុស្សចំនួន១៥ពាន់នាក់។មើលទៅហាក់ដូចជាសភាព
ការណ៏ផ្ទៃក្នុងស៊ីរីមិនភ្លឺស្វាងប៉ុន្មានទេ។
ការដែលស៊ីរីត្រូវទប់ទល់នឹងកំលាំងសម្ពាធរបស់លោកខាងលិចក្រោយរឿបាញ់ធ្លាក់
យន្តហោះសើបការណ៏ធុន F-4របស់ទួរគីផង នឹងដោះស្រាយជំលោះក្នុងប្រទេសផង
នេះសរឲ្យឃើញថា៖ស្ថានភាពនៅស៊ីរីមានភាពតានតឹងខ្លាំង។វិបត្តិនយោបាយនៅស៊ីរីត្រូវរុញទៅដល់កំរិតដ៏គ្រោះថ្នាក់ថ្មី១ដែលអាចដុតបញ្ឆេះឡើងជំលោះ១នៅមជ្ឈឹមបូពា៏
ទាំងមូល៕
HONG VAN
-VOVWORLD