គណៈរដ្ឋមន្រ្តីថ្មីរបស់អេហ្ស៊ីបធ្វើសច្ចាប្រណិធានទទួលដំណែង

គណៈរដ្ឋមន្រ្តីថ្មីរបស់អេហ្ស៊ីបធ្វើសច្ចាប្រណិធានទទួលដំណែង - ảnh 1
នាយករដ្ឋមន្រ្តីអេហ្ស៊ីប Ibrahim Mahlab (រូបថតៈ egyptianstreets.com)


(VOVwworld)-គណៈរដ្ឋមន្រ្តីថ្មីរបស់អេហ្ស៊ីបដឹកនាំដោយលោកនាយករដ្ឋមន្រ្តី
Ibrahim Mahlab នាថ្ងៃទី១៧មិថុនា បានធ្វើសច្ចាប្រណីធានទទួលដំណែង ចំពោះមុខ
ប្រធានាធិ បតីអេហ្ស៊ីបលោក Abdel Fattah al-Sisi នៅទីក្រុងគែ។ ថ្លែងមតិក្នុងពិធីនេះ
លោក នាយករដ្ឋមន្រ្តី Mahlab បានសន្យាគោរពរដ្ឋធម្មនុញ្ញនិងច្បាប់ទាំងស្រុង ព្រម
ទាំងយកចិត្តទុកដាក់ដល់ ផលប្រយោជន៍របស់ប្រជាជន ការពារឯករាជ្យជាតិនិង
អធិបតេយ្យប្រទេសជាតិ។ គណៈរដ្ឋមន្រ្តីថ្មីរបស់អេហ្ស៊ីរួមមានសមាជិកចំនួន៣៤
រូប ក្នុងនោះមានរដ្ឋមន្រ្តីថ្មីចំនួន ១៤រូប។ មុននោះនាថ្ងៃទី១៦មិថុនា នាយករដ្ឋមន្រ្តី
​ Mahlab បានតែងតាំងអតីតឯកអគ្គ រដ្ឋទូតអេហ្ស៊ីបប្រចាំនៅអាមេរិកលោក Sameh
Shukri ធ្វើជារដ្ឋមន្រ្តីការបរទេស និង សាស្រ្តាចា្យ Naglaa el-Ahwany ធ្វើជារដ្ឋមន្រ្តី
សហប្រតិបត្តិការអន្តរជាតិ។ រដ្ឋមន្រ្តី នៃបណ្តាក្រសួងដូចជាហិរញ្ញវត្ថុ ការពារជាតិ
មហផ្ទៃ ផែនការ អគ្គិសនីនិងផ្សព្វផ្សាយ នៅរក្សាដ៏ដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ