គណៈរដ្ឋមន្រ្តីយ៉េម៉ែនវិលត្រឡប់មកទីក្រុង Aden

គណៈរដ្ឋមន្រ្តីយ៉េម៉ែនវិលត្រឡប់មកទីក្រុង Aden - ảnh 1
កម្លាំងប្រដាប់អាវុធគាំទ្ររដ្ឋាភិបាលយ៉េម៉ែន (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៦ កញ្ញា នាយករដ្ឋមន្ត្រីយេម៉ែនលោក Khaled Bahah រួមជា
មួយសមាជិកនៃគណៈរដ្ឋមន្រ្តីចំនួន៧នាក់និងមន្ត្រីសន្តិសុខកំពូលនានា ដែល
កំពុងរស់នៅនិរទេសខ្លួននៅប្រទេសជិតខាងអារ៉ាប៊ីសាអូឌីត បានវិលត្រឡប់មក
ទីក្រុង កំពង់ផែភាគខាងត្បូង Aden វិញក្នុងកាលៈទេសៈកម្លាំងប្រឆាំង Houthi កំពុង
ឆ្ពោះទៅកាន់ រដ្ឋធានី Sanaa។លោកនាយករដ្ឋមន្រ្តី Bahah គ្រោងនឹងរៀបចំកិច្ចប្រជុំ
ក្នុងរយៈ ពេល២ថ្ងៃខាងមុខនេះនៅទីក្រុង Aden ក្នុងនោះការបង្កើតរដ្ឋាភិបាលឡើង
វិញ និងជួយសង្គ្រោះមនុស្សធម៌នឹងជាបញ្ហាស្នូលពីរនៃរបៀបវារៈ។លោក Bahah
បានសន្យាថា នឹងបន្តស្ដារស្ថិរភាពឡើងវិញនៅទីក្រុង Aden និងខេត្តជុំវិញនានា
ដែល ទើបនឹងដណ្ដើមបានពីកម្លាំងជនឧទ្ទាម Houthi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ