គណៈរដ្ឋមន្រ្តីអ៊ីស្រាអែល​អនុម័តលើ​កិច្ចព្រមព្រៀងស្ដីពី​ការធ្វើប្រក្រតីភាព​ទំនាក់ទំនង​ជាមួយបារ៉ែន

(VOVWORLD) - កាលពីខែមុនប្រទេសទាំងពីរទទួលបានកិច្ចព្រមព្រៀងស្តីពីការធ្វើប្រក្រតីភាពទំនាក់ទំនង។
គណៈរដ្ឋមន្រ្តីអ៊ីស្រាអែល​អនុម័តលើ​កិច្ចព្រមព្រៀងស្ដីពី​ការធ្វើប្រក្រតីភាព​ទំនាក់ទំនង​ជាមួយបារ៉ែន - ảnh 1 រដ្ឋមន្ត្រីការបរទេសបារ៉ែនលោក Abdullatif bin Rashid Al-Zayani (ខាងស្តាំ) និងមទីប្រឹក្សាសន្តិសុខជាតិ អ៊ីស្រាអែល លោក Meir Ben Shabbat (រូបថត៖ AFP / VNA)

កាលពីថ្ងៃទី ២៥ ខែតុលា គណៈរដ្ឋ មន្រ្តីរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានឯកភាព ជាឯកច្ឆន្ទលើកិច្ចព្រមព្រៀង ស្ដីពីការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយបារ៉ែន។ កិច្ចព្រមព្រៀងនេះកំពុងរង់ចាំរដ្ឋសភាអ៊ីស្រាអែលផ្ដល់សច្ចាប័នមុនពេលចូលជាធរមាន ។ សូមបញ្ជាក់ដែរថា កាលពីខែមុនប្រទេសទាំងពីរទទួលបានកិច្ចព្រមព្រៀងស្តីពីការធ្វើប្រក្រតីភាពទំនាក់ទំនង។ កិច្ចព្រមព្រៀងនេះទទួលបានការគាំទ្រពីប្រទេសមួយចំនួនដូចជាបារាំង អាល្លឺម៉ង់ និងអូម៉ង់ ប៉ុន្តែក៏ត្រូវប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងពីប៉ាឡេស្ទីន ទួរគី និងអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ