គណៈលេខាធិការបើកកិច្ចប្រជុំវាយតម្លៃអំពីលទ្ធផលអនុវត្តន៍សារាចរស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណី
(VOVWORLD) -នាព្រឹកថ្ងៃទី២៣ខែកុម្ភៈ នៅ ទីស្នាក់ការមជ្ឈឹមបក្ស ក្រោមអធិបតីភាពរបស់អគ្គលេខា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong គណៈលេខាធិការបានបើកសម័យប្រជុំដំបូងនៃឆ្នាំច សំរឹទ្ធស័ក២០១៨ សំដៅផ្ទៀងស្តាប់នូវ របាយការណ៍ស្តីពីស្ថានភាពនិងលទ្ធផលអនុវត្តន៍សារាចរលេខ១៦ របស់លេខាធិការ ដ្ឋាន ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំច សំរឹទ្ធស័ក ២០១៨។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ (រូបថតៈ vov) |
អញ្ជើញថ្លែងមតិធ្វើការសន្និដ្ឋានសម័យប្រជុំនេះ លោក Nguyen Phu Trong បានលើកច្បាស់ថា៖បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំច សំរឹទ្ធ ស័ក បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ ពោរពេញទៅដោយភាព កក់ក្តៅ ដើម្បីបក្សទាំងមូល ប្រជាជនទាំងមូល ឈានចូលឆ្នាំថ្មីប្រកបនូវ យថាទស្សន៍ថ្មី៖
“លទ្ធផលទទួលបានលើវិស័យសេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ កិច្ចការបរទេស កសាងបក្ស តស៊ូបង្ការប្រឆាំងអំពើពុករលួយ ទាំងអស់នេះបានបង្កើតឡើងបរិយាកាសអំណរចូលឆ្នាំថ្មីដែរ។ និយាយទូ ទៅ គឺនោះជាភាពអំណោយផល”។
អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា ចូលឆ្នាំហើយ អង្គការបក្សទាំងអស់ កម្មាភិបាល បក្ខជន កម្មករនិយោជិក ត្រូវចាប់ផ្តើមកិច្ចការរបស់ខ្លួនភ្លាម ។ ជាពិសេស ខិតខំប្រឹងប្រែងបំពេញនូវភារកិច្ចរបស់ខ្លួន៕