គណៈអចិន្ត្រៃយ៍រដ្ឋាភិបាលប្រជុំពិភាក្សារកដំណោះស្រាយដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19
(VOVWORLD) - នារសៀលថ្ងៃទី ៣១ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាល ស្ដីពីការត្រៀមរៀបចំដំណោះស្រាយដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc |
អញ្ជើញថ្លែង នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានលើកច្បាស់ថា ជាមួយនឹងស្មារតីម្ចាស់ការក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 រដ្ឋាភិបាល នឹងត្រៀមជាមុន នូវសេណារីយ៉ូអាក្រក់បំផុត នៅពេលដែលជំងឺរាតត្បាតនេះផ្ទះឡើងខ្លាំង។ ទោះបីមិនរំពឹងថារឿងនេះនឹងកើតឡើងក៏ដោយ ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវរៀបចំផែនដើម្បីទប់ស្កាត់ការីករាលដាលនៃ Covid-19 ផងដែរ។
ក្រៅពីដំណោះស្រាយ “បន្ទាន់” ដូចនាពេលបច្ចុប្បន្ននេះ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យរៀបចំដំណោះស្រាយដើម្បីឆ្លើយតបនឹងស្ថានភាពអាក្រក់បំផុត។ ទាក់ទងនឹងបញ្ហាសន្តិសុខសង្គម ក្នុងបរិបទនៃជំងឺឆ្លងកំពុងរីករាលដាលនោះ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ជំងឺឆ្លងដ៏កាច់សាហាវនេះ កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនក្រីក្រ ធ្វើឱ្យកម្មករគ្មានការងារធ្វើ និងគ្រួសារជាច្រើនជួបការលំបាកយ៉ាងខ្លាំង។ អាស្រ័យហេតុនេះ ការពិភាក្សាដើម្បីរកដំណោះស្រាយសមស្របជួយដល់មុខសញ្ញាទាំងអស់ដូចដែលបានពោលខាងលើគឺចាំបាច់ណាស់៕