គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលបើកកិច្ចប្រជុំអំពីកម្មវិធីគោលដៅសម្រាប់ជនរួមជាតិភាគតិច
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា នេះជាកម្មវិធីមួយក្នុង ចំណោមកម្មវិធីគោលដៅជាតិធំទាំង៣ ដែលបង្ហាញមនោសញ្ចេតនា ការ ទទួលខុសត្រូវចំពោះជនរួមជាតិភាគតិច ជួយឲ្យពួកគេមានជីវភាពរស់នៅ ទាំងខាងសម្ភារៈនិងស្មារតីកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី២៤ មេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋា ភិបាលអំពីកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ព្រៃភ្នំក្នុងដំណាក់កាលឆ្នាំ២០២១-២០៣០។
នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា នេះជាកម្មវិធីមួយក្នុង ចំណោមកម្មវិធីគោលដៅជាតិធំទាំង៣ ដែលបង្ហាញមនោសញ្ចេតនា ការ ទទួលខុសត្រូវចំពោះជនរួមជាតិភាគតិច ជួយឲ្យពួកគេមានជីវភាពរស់នៅ ទាំងខាងសម្ភារៈនិងស្មារតីកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក នាយករដ្ឋមន្រ្តីបានយល់ស្របថា ខ្លឹមសារនៃកម្មវិធីនេះគប្បីផ្ដោតទៅលើការ ទ្រទ្រង់របរវិជ្ជាជីវៈ លើកស្ទួយជីវភាពរស់នៅរបស់ជនរួមជាតិភាគតិច។ លោកនាយករដ្ឋមន្រ្តីស្នើឲ្យគណៈកម្មាធិការជនជាតិទទួលយកការផ្ដល់មតិនៅកិច្ចប្រជុំនេះ សម្រេចសំណុំឯកសារ យកមតិរបស់រដ្ឋាភិបាលដើម្បីដាក់ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា៕