គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមប្រជុំអំពីវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យត្រូវ តែលឿនថែមទៀតក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺ ដោយប្រមូលផ្ដុំប្រភព ធនធានទាំងអស់សម្រាប់ការងារនេះ។ 
គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមប្រជុំអំពីវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)

  នារសៀលថ្ងៃទី៣០មីនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ច ប្រជុំរបស់គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលអំពីវិធានការបង្ការប្រយុទ្ធប្រឆាំងនឹង ជំងឺ Covid-19។

        ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ដោយសារបច្ចុប្បន្ន នេះកំពុងជាដំណាក់កាលដែលជំងឺរាតត្បាតមានការវិវត្តន៍យ៉ាងស្មុគស្មាញ ហេតុដូច្នេះ រដ្ឋាភិបាលនឹងលើកពេលរៀបចំកិច្ចប្រជុំអនឡាញទូទាំង ប្រទេសរវាងរដ្ឋាភិបាលជាមួយតំបន់នានាអំពីដំណោះស្រាយត្រៀមរៀបចំសម្រាប់ដំណាក់កាលក្រោយ Covid-19 សំដៅប្រមូលផ្ដុំយ៉ាងប្ដូរផ្ដាច់ទៅលើ ការងារប្រយុទ្ធប្រឆាំងនឹងជំងឺ។ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យត្រូវ តែលឿនថែមទៀតក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺ ដោយប្រមូលផ្ដុំប្រភព ធនធានទាំងអស់សម្រាប់ការងារនេះ។ លោកក៏បានសំណូមពរឲ្យប្រជាជន ស្នាក់នៅក្នុងផ្ទះ ខេត្ត ណានៅហ្នឹងខេត្តនោះ ភូមិណានៅហ្នឹងភូមិនោះ ហើយគ្រួសារណានៅហ្នឹងគ្រួសារនោះ។បិទទ្វារសេវាកម្មមិនចាំបាច់ទាំង អស់ លើកលែងតែផ្សារទំនើប ហាងលក់ចំណីអាហារ មន្ទីរពេទ្យ និងមូល ដ្ឋានផលិតកម្មបម្រើប្រជាជនតែប៉ុណ្ណោះ។ បណ្ដាស្ថាប័ន អង្គភាពរៀបចំឲ្យ ប្រជាជនធ្វើការអនឡាញនៅផ្ទះក្នុងរយៈពេលពាក់កណ្ដាលខែខាងមុខ លើកលែងតែផ្នែកប្រចាំការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ