គិតគូរថែទាំបុណ្យតេតសំរាប់ជនក្រីក្រ
(VOVWORLD) /  
|
ស្ថាប័នផ្នែកសមូហភាពដំបន់អង្គភាពអាជីវកម្មនានាកំពុង អនុវត្តគិតគូរថែទាំបុណ្យតេតសំរាប់គ្រួសារក្រីក្រ (VOV) |
Vovworld-នៅសល់តែប៉ុន្មានថ្ងៃទៀតគឺដល់បុណ្យតេតប្រពៃណីរបស់ប្រជា
ជាតិវៀតណាម ស្ថាប័នផ្នែកសមូហភាពដំបន់អង្គភាពអាជីវកម្មនានាកំពុង អនុវត្ត
យ៉ាងសកម្មនូវសកម្មភាពជាក់ស្ដែងមានអត្ថន័យគិតគូរថែទាំបុណ្យតេតសំរាប់
គ្រួសារក្រីក្រ គ្រួសារគោលនយោបាយជនមានគុណូបការៈជនមានស្ថានភាព
លំបាក។
ជាមួយគោលដៅដើម្បីគ្រួសារក្រីក្រសុទ្ធតែបានទទួលបុណ្យតេត ខេត្ត Lai
Chau បានបញ្ជាឲ្យគ្រប់អង្គភាពស្រង់ស្ថិតិគ្រួសារក្រីក្រ គ្រួសារមានគ្រោះអាសន្ន
ខ្វះស្បៀងអាហារដើម្បីជួយឧបត្ថម្ភទាន់ពេលវេលា។ ខេត្តបានលៃទុកចំនួនប្រាក់
ជាង៣,៩ពាន់លានដុងទៅសាកសួរសុខទុក្ខជូនអំណោយសំរាប់មុខសញ្ញានានា។
លោក Lo Van Giang លេខាគណៈកម្មាធិការបក្សខេត្ត Lai Chau បានឲ្យដឹងថា៖
“ខេត្តបានធ្វើការអំពាវនាវសមូហភាពបុគ្គលក្នុងនិងក្រៅខេត្តជួយឧបត្ថម្ភចំនួន
អំណោយជាង៤៧០០ចំណែក ជាមួយកំរិតជំនួយឧបត្ថម្ភពី៣សែនដល់៥សែនដុង
ក្នុងមួយចំណែកដើម្បីគិតគូរថែទាំបុណ្យតេតសំរាប់គ្រួសារក្រីក្រ គ្រួសារគោល
នយោបាយនិងជនមានគុណូបការៈ។ ខេត្តបានបញ្ជាស្រុកទីក្រុងត្រួតពិនិត្យការជួយឧបត្ថម្ភសំរាប់គ្រួសារលំបាកប្រចាំភូមិភាគ ធានាគ្រួសារ១០០%បានទទួល
បុណ្យតេតប្រពៃណីសប្បាយរីករាយនិងសុខដុមរមនា។”
ក្នុងបុណ្យតេតប្រពៃណីឆ្នាំនេះ ក្តីសប្បាយរីករាយមានផ្ទះថ្មីបានមកដល់
គ្រួសារក្រីក្រចំនួន៦០នៅស្រុក Cu M’gar ខេត្ត Dac Lac។ នេះជាលទ្ធផលក្រោយរយៈពេលជិត២ឆ្នាំអនុវត្តកម្មវិធីបង្កើតមូលនិធិសន្សំសំចៃ១ពាន់ដុងក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃដែលត្រូវបានកម្មាភិបាលបក្ខជនមន្ត្រីស្រុក Cu M’gar
ស្ម័គ្រចិត្តរួមចំណែកដើម្បីសាងសង់ផ្ទះសំរាប់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រនិងគ្រួសារមានស្ថានភាពលំបាកជាពិសេស។ លោក Nguyen Chan ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ea Mnang ស្រុក Cu M’gar បានឲ្យដឹងថា៖
“កម្មាភិបាលមន្ត្រីម្នាក់ៗបានសន្សំសំចៃប្រាក់១ពាន់ដុងក្នុងមួយថ្ងៃតែប៉ុណ្ណោះ
ទេ។ ប៉ុន្តែខ្ញុំគិតថា វាមានអត្ថន័យជាក់ស្ដែងដ៏ជ្រាលជ្រៅ។ ប្រសិនបើបន្តអនុវត្ត
នោះ នាពេលអនាគតមិនឆ្ងាយទៀត បណ្ដាគ្រួសារក្រីក្រនឹងបានកែលំអរជីវភាព
រស់នៅ។ ដោយបានឃើញនូវអត្ថន័យនេះ កម្មាភិបាលបក្ខជនបានជួយជ្រោម
ជ្រែងចូលរួមយ៉ាងសកម្ម៕”
-VOVWORLD