គិតត្រឹមថ្ងៃត្រង់ថ្ងៃទី ១១ ខែមិថុនា វៀតណាមបានរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៨១ នាក់ដែលជាករណីឆ្លងក្នុងប្រទេស
(VOVWORLD) - យោងតាមព័ត៌មានពីក្រសួងសុខាភិបាលចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១២ ត្រង់ ថ្ងៃទី ១១ ខែមិថុនា ប្រទេសវៀតណាមរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៨២ ករណីបន្ថែមទៀត។
ក្នុងនោះមានករណីមួយជាករណីនាំចូលដែលត្រូវដាក់នៅដាច់ដោយឡែកភ្លាមពេលចូលមក វៀត ណាម។ ចំនួន ៨១ ករណីដែលត្រូវបានកត់ត្រាជាករណីឆ្លងក្នុងប្រទេស ក្នុងនោះ នៅខេត្ត Bac Giang (៤៥ ករណី) ទីក្រុងហូជីមិញ (១៨ ករណី) ខេត្ត Bac Ninh (៩ ករណី) ទីក្រុងហាណូយ (៥ ករណី) និងខេត្ត Ha Tinh (៤ ករណី)។ ក្នុងចំណោមករណីទាំងនេះ មានករណីចំនួន ៧៧ ត្រូវបានរកឃើញនៅក្នុងតំបន់សម្រាប់ធ្វើចត្តាឡីស័កនិងតំបន់ត្រូវបិទខ្ទប់។ ហេតុដូច្នេះ គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១១ ខែមិថុនា ប្រទេសវៀតណាមមានករណីវិជ្ជមាននឹងវីរុស SARS-CoV-2 ចំនួន ៩.៩១៧ ករណី ដែលក្នុងនោះមានចំនួន ៨២៨៧ ករណីត្រូវបានកត់ត្រាជាករណីឆ្លងក្នុងប្រទេស និងចំនួនករណី ១.៦៣០ ជាករណីនាំចូល។ អ្នកជំងឺចំនួន ៣.៧០៨/៩.៩១៧ នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៥៥ នាក់បានស្លាប់៕