គិតត្រឹមថ្ងៃទី២៤ មករា វៀតណាមបានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron ចំនួន១៦៣ករណី

(VOVWORLD) - គិតត្រឹមពេលនេះ វៀតណាមបានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron ចំនួន១៦៣ករណីនៅខេត្តក្រុងចំនួន១៣។

ចាប់ពីម៉ោង៤ល្ងាចថ្ងៃទី២៣ ដល់ម៉ោង៤ល្ងាចថ្ងៃទី២៤ មករា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីក្នុងប្រទេសចំនួន១៤.៣០៧ករណីនៅតាមខេត្ត ក្រុងចំនួន៦៣។ គិតត្រឹមពេលនេះ វៀតណាមបានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron ចំនួន១៦៣ករណីនៅខេត្តក្រុងចំនួន១៣។

ក្នុងថ្ងៃទី២៤ មករា វៀតណាមមានអ្នកជម្ងឺចំនួនជាង៣៦ពាន់នាក់ត្រូវបានប្រកាសបានជាសះស្បើយ ខណៈដែលករណីស្លាប់ដោយកូវីដ-១៩មានចំនួន១៦៥ករណី។

ពាក់ព័ន្ធដល់ការងារចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី២៤ មករា វៀតណាមបានចាក់វ៉ាក់សាំងការពារ កូវីដ-១៩សរុបជិត១៧៦លាន៥សែនដូស។ មានខេត្ត ក្រុងចំនួន៤៨/៦៣ មានអត្រានៃការចាក់វ៉ាក់សាំងដូសទី២ហួសពី៩០%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ