គិតត្រឹមពាក់កណ្តាលខែសីហា វៀតណាមមានអតិរេកពាណិជ្ជកម្មជាង ១៦ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - ក្នុងនោះការនាំចេញទំនិញសម្រេចបាន ១៤,៤ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១០,៨% បើធៀងនឹងរយៈពេលដូចគ្នា។
គិតត្រឹមពាក់កណ្តាលខែសីហា វៀតណាមមានអតិរេកពាណិជ្ជកម្មជាង ១៦ ពាន់លានដុល្លារអាមេរិក - ảnh 1រូបថត៖ baochinhphu.vn

យោងតាមតួរលេខស្ថិតិថ្មីបំផុតរបស់អគ្គនាយកដ្ឋានគយបានឲ្យដឹងថា ក្នុងអំឡុងពេលពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ សីហា តម្លៃប្រាក់នាំចេញ នាំចូលទំនិញសរុបនៅទូទាំងប្រទេសសម្រេចបាន ២៨,៦ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញទំនិញសម្រេចបាន ១៤,៤ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១០,៨% បើធៀងនឹងរយៈពេលដូចគ្នា។ មានក្រុមទំនិញនាំចេញចំនួន ៤ ដែលសម្រេចបានទឹកប្រាក់ពី ១ ពាន់លានដុល្លារអាមេរិកឡើងទៅ។ ពាក់ព័ន្ធនឹងការនាំចូល ក្នុងរយៈពេលពាក់កណ្ដាលខែសីហា ទំហំពាណិជ្ជកម្មសម្រេចបាន ១៤,២ ពាន់លានដុល្លារអាមេរិក។

គិតចាប់ពីដើមឆ្នាំរហូតដល់ថ្ងៃទី ១៥ ខែសីហា តម្លៃប្រាក់នាំចេញ នាំចូលសម្រេចបានជាង ៤០២ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញសម្រេចបាន ២០៩,៤៣ ពាន់លានដុល្លារអាមេរិក; ការនាំចូលសម្រេចបាន ១៩៣,១៧ ពាន់លានដុល្លារអាមេរិក។ ដូច្នេះ វៀតណាមមានអតិរេកពាណិជ្ជកម្មជាង ១៦ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ