គិតត្រឹមព្រឹកថ្ងៃទី១៩ កក្កដា វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ២.០១៥នាក់

(VOVWORLD) - ក្នុងចំណោមករណីឆ្លងថ្មី មានករណីនាំចូលមួយនាក់ត្រូវបានធ្វើចត្តាឡីស័ក ភ្លាមនៅទីក្រុងហាណូយ ខណៈដែលចំនួនករណីឆ្លងក្នុងមណ្ឌលធ្វើចត្តាឡីស័កឬ តំបន់បិទខ្ទប់មានចំនួន ១.៦៨៨នាក់។ 

ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា គិតចាប់តាំងពីវេលាម៉ោង១៩កន្លះថ្ងៃទី ១៨ កក្កដា ដល់វេលាម៉ោង៦ថ្ងៃទី១៩ កក្កដា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន២.០១៥នាក់ ក្នុងនោះច្រើនបំផុតនៅទីក្រុងហូជីមិញដោយមាន១.៥៣៥ នាក់។ ក្នុងចំណោមករណីឆ្លងថ្មី មានករណីនាំចូលមួយនាក់ត្រូវបានធ្វើចត្តាឡីស័ក ភ្លាមនៅទីក្រុងហាណូយ ខណៈដែលចំនួនករណីឆ្លងក្នុងមណ្ឌលធ្វើចត្តា ឡីស័កឬ តំបន់បិទខ្ទប់មានចំនួន ១.៦៨៨នាក់។
រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបចំនួន ៥៥.៨៤៥នាក់ ព្យាបាលជាសះស្បើយជូន១០.៦៦៧នាក់ ហើយចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩ បានជិត៤,៣លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ