គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា វៀតណាមមានករណីឆ្លងកូវីដ ១៩ ថ្មីជិត៥.០០០នាក់

(VOVWORLD) - គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា វៀតណាមមានករណីឆ្លងសរុបចំនួនជាង១៣៣ពាន់ នាក់ ក្នុងនោះ ករណីឆ្លងក្នុងប្រទេសមានចំនួនជាង១៣១ពាន់នាក់។ 

គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា វៀតណាមមានករណីឆ្លងកូវីដ ១៩ ថ្មីជិត៥.០០០នាក់ - ảnh 1ឃោសនាឲ្យប្រជាជនមិនគួរតែចាកចេញពីផ្ទះក្នុងករណីមិនចាំបាច់។ (រូបថត៖ TTXVN)
តាមព័ត៌មានពីក្រសួងសុខា ភិបាលបានឲ្យដឹងថា គិតពីម៉ោង១៨កន្លះថ្ងៃទី២៩ ខែកក្កដា ដល់ម៉ោង៦ព្រឹកថ្ងៃទី៣០ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន៤៩៩២នាក់បន្ថែមទៀត ក្នុងនោះទីក្រុងហូជីមិញមាន២៧៤០នាក់។ ដូច្នេះ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា វៀតណាមមានករណីឆ្លងសរុបចំនួនជាង១៣៣ពាន់ នាក់ ក្នុងនោះ ករណីឆ្លងក្នុងប្រទេសមានចំនួនជាង ១៣១ពាន់នាក់។ រហូតដល់ពេល នេះ ចំនួនអ្នកជម្ងឺកូវីដ ១៩ ត្រូវបានព្យាបាលជាសះស្បើយគឺ ៣១៧៨០នាក់ ខណៈ ដែលករណីស្លាប់គិតពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ កក្កដា មានចំនួន១៥៩នាក់នៅតាមខេត្ត ក្រុងចំនួន៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ