គិតត្រឹមម៉ោង ១២:០០នាទី ថ្ងៃទី ១៣ ខែមិថុនា វៀតណារកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៨៥នាក់ទៀត
(VOVWORLD) - យោងតាមព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី ១៣ ខែមិថុនា មានករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៩៨ នាក់ ក្នុងនោះមានករណីនាំចូលចំនួន ៣ នៅខេត្ត Tay Ninh។
ករណីចំនួន ៩៥ ជាករណីឆ្លងក្នុងប្រទេស រួមមាន៖ ខេត្ត Bac Giang (៦៤), ទីក្រុង ហូជីមិញ (២៦), ខេត្ត Bac Ninh (៤), ទីក្រុងហាណូយ (១); ក្នុងនោះចំនួន ៨៥ ករណីត្រូវបានរកឃើញនៅតំបន់ធ្វើចត្តាឡីស័កនិងតំបន់ត្រូវបិទខ្ទប់។ ហើយ គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៣ ខែមិថុនា វៀតណាមមានករណីឆ្លងកូវីដ ១៩ សរុប ៨.៧៩៩ ករណីដែលជាករណីឆ្លងក្នុងស្រុក និងមានចំនួនករណី ១.៦៣៦ ដែលជាករណីនាំចូល។ ចំនួនករណីឆ្លងថ្មីចាប់ពីថ្ងៃទី ២៧ ខែមេសារហូតមកដល់ពេលនេះ មានចំនួន ៧.២២៩។ បច្ចុប្បន្ននេះ អ្នកជំងឺកូវីដ ១៩ ចំនួន ៣.៨២៧ នាក់ត្រូ វបានប្រកាសជាសះស្បើយ ហើយករណីអ្នកជំងឺ ៥៩ នាក់បានស្លាប់៕