គាំទ្រ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់សហគ្រាសទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA
(VOVWORLD) - នៅក្នុងបដិវត្តឧស្សាហកម្មលើកទី ៤ ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យានោះ បញ្ហាសំខាន់ៗដូចជាការបង្កើនសមត្ថភាពប្រកួតប្រជែងនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺមានដំណោះស្រាយថ្មីជាច្រើន ដែលអាចបង្កើតជំហានលោតផ្លោះ។
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ២៦ ខែមិនា នៅទីក្រុងហាណូយ នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិចនិងសេដ្ឋកិច្ចឌីជីថល (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) បានសហការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រ អភិបាលកិច្ចសហគ្រាស និងសេដ្ឋកិច្ចឌីជីថលវៀតណាម និងសម្ព័ន្ធសមាគមន៍ខ្នាតតូច និងមធ្យម សម្ព័ន្ធក្រុមហ៊ុន Kim Nam Group បានចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការ ដោយបង្ហាញមុខកម្មវិធីសហប្រតិបត្តិការជួយគាំទ្រសហគ្រាសក្នុងការទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) តាមរយៈមូលដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិច។
អញ្ជើញថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Cao Quoc Hung បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធនានាដើម្បីចាប់ផ្តើមដាក់ឲ្យដំណើរការផ្សារពាណិជ្ជកម្មអេឡិចត្រូនិចរបស់សហគ្រាសវៀតណាម - សហភាពអឺរ៉ុបនាពេលឆាប់ៗនេះ។ តាមនោះ ជួយសម្រួលដល់សហគ្រាសវៀតណាមទាញយកផលប្រយជន៍ និងពង្រីកប្រសិទ្ធភាពពីឱកាសនៃកិច្ចព្រមព្រៀង EVFTA ។ លោកអនុរដ្ឋមន្ត្រី Cao Quoc Hung បានសង្កត់ធ្ងន់ថា៖ នៅក្នុងបដិវត្តឧស្សាហកម្មលើកទី ៤ ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យានោះ បញ្ហាសំខាន់ៗដូចជាការបង្កើនសមត្ថភាពប្រកួតប្រជែងនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺមានដំណោះស្រាយថ្មីជាច្រើន ដែលអាចបង្កើតជំហានលោតផ្លោះថ្មីផងដែរ៕