គាំទ្រសហគ្រាសបែលហ្ស៊ិកវិនិយោគនៅវៀតណាម
(VOVWORLD) -នារសៀលថ្ងៃទី២វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោក Johan Vande Lanotte អភិបាលទីក្រុង Ostend អតីតឧបនាយករដ្ឋមន្ត្រីបែលហ្ស៊ិក។
គាំទ្រសហគ្រាសបែលហ្ស៊ិកវិនិយោគនៅវៀតណាម
|
នារសៀលថ្ងៃទី២វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue បានជួប សន្ទនាជាមួយលោក Johan Vande Lanotte អភិបាលទីក្រុង Ostend អតីតឧបនាយករដ្ឋមន្ត្រីបែលហ្ស៊ិក។ នៅទីនេះ លោក Vuong Dinh Hue បានអះអាងថា៖រដ្ឋាភិបាលវៀតណាមបន្តកសាងបរិយាកាសវិនិយោគ អាជីវកម្មប្រកបដោយតម្លាភាព ស្និទ្ធិស្នាល បើកចំហបង្កលក្ខណះងាយស្រួលបំផុតសំរាប់សហគ្រាសនានា។ វៀតណាមគាំទ្របណ្ដាសហគ្រាសបែលហ្ស៊ិកបង្កើនវិនិយោគនៅវៀតណាម លើកទឹកចិត្តសហគ្រាសអឺរ៉ុបនិងបែលហ្ស៊ិកជំរុញដំណើរចុះហត្ថលេខា និងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EUដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។
រីឯ លោក Johan Vande Lanotte អភិបាលទីក្រុង Ostend បានអោយដឹងថា៖ សហគ្រាសបែលហ្ស៊ិកមានគោលបំណងជំរុញសកម្មភាពវិនិយោគ កិច្ចសហប្រតិបត្តិការនៅតំបន់ផ្សេងៗនៅវៀតណាម ក្នុងវិស័យជាច្រើន។ លោកក៏បានសម្ដែងនូវការគាំទ្រការអនុម័តនិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុបនិងវៀតណាម៕