គំនិតច្នៃប្រឌិត ទស្សនៈវិស័យយុទ្ធសាស្រ្តរបស់អគ្គលេខាបក្សលោក Le Duan ជាមួយបដិវត្តន៍វៀតណាម
|
បណ្ដាតំណាងអញ្ជើញទៅអុជធូបអគ្គលេខាបក្ស (VOV) |
VOV)_នេះជាចំណងជើងនៃអត្ថបទរបស់ប្រធានរដ្ឋលោក Tran Dai Quang ក្នុង
ឱកាសរំលឹកខួបលើកទី ១១០ នៃទិវាកំណើតអគ្គលេខាបក្ស លោក Le Duan (៧ មេសា) ។
នៅក្នុងអត្ថបទនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា ជិត ៦០ ឆ្នាំធ្វើ
សកម្មភាពជាបន្តបន្ទាប់នោះ ត្រូវបានហាត់ពត់លត់ដំក្នុងសកម្មភាពបដិវត្តន៍នៅក្នុង
ភូមិភាគទាំងបីរបស់ ប្រទេស ដោយមានគំនិតច្នៃប្រឌិត ទស្សនៈវិស័យវែងឆ្ងាយពិសេស
ផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការពិតជាក់ស្ដែង អគ្គលេខាបក្សលោក Le Duan រួមជាមួយ
នឹងសមូហភាពនៃគណៈកម្មាធិការមជ្ឈឹមបក្ស ដែលដឹកនាំដោយលោកប្រធាន ហូជីមិញ
បានអនុវត្ត អភិវឌ្ឍន៍យ៉ាងច្នៃប្រឌិតចំពោះលទ្ធិម៉ាក្ស - លេនីន។ រួមជាមួយនោះ បាន
កសាងនិងដឹកនាំអនុវត្តយ៉ាងជោគជ័យនៃគោលមាគ៌ា យុទ្ធសាស្រ្តបដិវត្តន៍ដ៏ត្រឹមត្រូវ រួម
ចំណែកធ្វើឲ្យសំបូរបែបចំពោះទ្រឹស្តីនៃបដិវត្តន៍ វៀតណាម នាំប្រទេសជាតិយ៉ាងរឹងមាំដើម្បី
ឈានចូលសម័យ ឯករាជ្យភាពសេរីភាពនិងសង្គមនិយម។ គំនិតច្នៃប្រឌិត ឯករាជ្យភាព
ម្ចាស់ការ ទស្សនៈវិស័យយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅរបស់អគ្គលេខាបក្ស លោក Le Duan ក្នុង
ដំណើរការអភិវឌ្ឍន៍ និងចំពោះស្ថានភាពស្មុស្មាញនៃបដិវត្ដន៍ ជាពិសេសនៅក្នុងដំណាក់
កាលសំខាន់ៗរបស់ប្រវត្តិសាស្រ្តនោះ ជាកេរ្តិ៍ដំណែលដ៏មានតម្លៃរហូតមកដល់ពេលនេះ
ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ពន្លឿនឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ
និងសមាហរណកម្ម
អន្តរជាតិ។
នៅក្នុងអត្ថបទនេះ ប្រធានរដ្ឋលោក Tran Dai Quang បានបញ្ជាក់ថា បន្ទាប់រយៈ
ពេលជាង ៣០ ឆ្នាំនៃការអនុវត្តបុព្វហេតុផ្លាស់ប្ដូរប្រទេសជាតិលើគ្រប់ជ្រុងជ្រោយនោះ បដិវត្តន៍វៀតណាមសម្រេចបានសមិទ្ធផលយ៉ាងធំធេង មានអត្ថន័យជាប្រវត្តិសាស្រ្ត។ការ
អនុវត្តជាក់ស្តែងបានបញ្ជាក់ថាគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្សកុម្មុយនីស្តវៀតណាមគឺ
ត្រឹមត្រូវ ។ នៅក្នុងបរិបទនៃស្ថានភាពពិភពលោកនិងក្នុងប្រទេសមានបម្រែបម្រួល
ជាច្រើននោះ តម្រូវឲ្យបក្សកុម្មុយនីស្តវៀតណាមត្រូវលើកកំពស់សមត្ថភាព គំនិត
បន្តអនុវត្តច្នៃប្រឌិត អភិវឌ្ឍន៍លទ្ធិម៉ាក្ស លេនីន សតិអារម្មណ៍លោកប្រធានរដ្ឋហូជីមិញ
នាំ បដិវត្តន៍របស់វៀតណាមឈានទៅមុខនោះ គំនិតច្នៃប្រឌិតទស្សនៈវិស័យយុទ្ធសាស្រ្ត
របស់អគ្គលេខាបក្ស លោក Le Duan នៅតែមានតម្លៃដដែលទាំង ទ្រឹស្តីនិងការពិតជាក់
ស្តែង នេះគឺជាទិសដៅត្រឹមត្រូវសម្រាប់ការកំណត់និង ដឹកនាំអនុវត្តយ៉ាងជោគជ័យ
គោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្សក្នុងដំណាក់កាល បដិវត្តន៍ថ្មី៕