គំនិតផ្តួចផ្តើមលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការថែរក្សាសន្តិភាព

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ក្រសួងការពារជាតិវៀតណាម និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅប្រទេសវៀតណាម បានសហការគ្នារៀបចំសន្និសីទតាមប្រព័ន្ធអនឡាញក្រោមប្រធានបទ «តួនាទីរបស់ស្ត្រីនិងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព"។
គំនិតផ្តួចផ្តើមលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការថែរក្សាសន្តិភាព - ảnh 1 លោកឧត្តមសេនីយ៍ឯកបំរុង Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ VNA)

ថ្លែងនៅក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ឯកបំរុង Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា៖ សមាជិកអង្គការសហប្រជាជាតិនិយាយរួម និងបណ្តាប្រទេសសមាជិកអាស៊ីអាគ្នេយ៍និយាយដោយឡែក កំពុងខិតខំប្រឹងប្រែងបង្កើនការចូលរួមរបស់ស្ត្រីចូលក្នុងជួរកងកំលាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រកបដោយចីរភាព។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ តួលេខទូទៅនិងអត្រារបស់ស្ត្រីនៅក្នុងជួរកងកម្លាំងថែរក្សាសន្តិភាពបណ្តាប្រទេសអាស៊ីអាគ្នេយ៍ សុទ្ធសឹងតែកើនឡើងយ៉ាងខ្លាំងផងដែរ។ ជាក់ស្តែង នាបច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ី កម្ពុជា និងម៉ាឡេស៊ីមានចំនួនស្ត្រីខ្ពស់បំផុតនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ ខណៈពេលដែលប្រទេសវៀតណាម និងកម្ពុជា កំពុងបង្ហាញនូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់ខ្លួនបើគិតពីអត្រាចំនួនស្ត្រីគួរឲ្យកត់សំគាល់ដែលបានចូលរួមក្នុងសកម្មភាពទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ