"គំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣" - តភ្ជាប់​ថ្នាក់ដឹកនាំ​វ័យក្មេងក្នុងតំបន់

(VOVWORLD) - សិក្ខាសាលានេះសំដៅជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយជាឱកាសសម្រាប់អង្គសិក្ខាសាលាពិភាក្សាអំពីរាល់គំនិតអប់រំ សិក្សារៀនសូត្របទពិសោធន៍ពីអ្នកជំនាញ ទីប្រឹក្សាអប់រំដែលមានកិត្យានុភាព ហើយតាមនោះបង្កើតមូលដ្ឋានគ្រឹះសម្រាប់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហាប្រឈមដែលពិភពលោកកំពុងជួបប្រទះ។

នាព្រឹកថ្ងៃទី ១៦ ឧសភានៅទីក្រុងហាណូយ ស្ថានទូតអាមេរិកប្រចាំនៅវៀតណាម បានសហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិវៀតណាមបានរៀបចំសិក្ខាសាលាតំបន់ ដោយប្រធានបទ “គំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេង អាស៊ីអាគ្នេយ៍((YSEALI)) ឆ្នាំ ២០២៣”។

សិក្ខាសាលានេះសំដៅជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយជាឱកាសសម្រាប់អង្គសិក្ខាសាលាពិភាក្សាអំពីរាល់គំនិតអប់រំ សិក្សារៀនសូត្របទពិសោធន៍ពីអ្នកជំនាញ ទីប្រឹក្សាអប់រំដែលមានកិត្យានុភាព ហើយតាមនោះបង្កើតមូលដ្ឋានគ្រឹះសម្រាប់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហាប្រឈមដែលពិភពលោកកំពុងជួបប្រទះ។ ចូលរួមកម្មវិធីនេះមានវត្តមានរបស់ថ្នាក់ដឹកនាំវ័យក្មេងចំនួន ៧៥ នាក់មកពីគ្រិះស្ថានអប់រំឧត្តមសិក្សា ស្ថាប័នរដ្ឋាភិបាល អង្កការក្រៅរដ្ឋាភិបាល និងអង្គការសង្គមកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ាន និងទីម័រខាងកើត។ លោក Pham Quang Hung ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមមានប្រសាសន៍ថា៖ “បច្ចុប្បន្ននេះ ក្នុងសតវត្សទី ២១ ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃ បច្ចេកវិទ្យាព័ត៌មាន យើងជួបប្រទះនឹងបញ្ហាសាកល្បងថ្មីៗជាច្រើន។ ដើម្បីរីកចម្រើនក្នុងបរិយាកាសសេដ្ឋកិច្ចដ៏ស្វាហាប់នេះ ប្រការដ៏សំខាន់គឺត្រូវបំប៉នស្មារតីធ្វើអាជីវកម្ម ផ្លាស់ប្ដូរថ្មីក្នុងគ្រិះស្ថានអប់រំ។ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមយល់ដឹងយ៉ាងច្បាស់លាស់អំពីសារៈសំខាន់នៃការលើកកម្ពស់ជំនាញ ចំណេះដឹងដល់លោកគ្រូ អ្នកគ្រូ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនេះ។ ពួកគេគឺជាស្ពានបំផុសគំនិតដល់សិស្សានុសិស្សរបស់ខ្លួន រួមចំណែកដល់កំណើនប្រកបដោយនិរន្តរភាពក្នុងតំបន់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ