គប្បីពង្រីកស្មរតីស្នេហាជាតិឆន្ទៈម្ចាស់ការនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានខ្លាំងក្លានិងនិរន្តរភាព

(VOVWORLD) - «ប្រទេសជាតិនៅមានការលំបាកជាច្រើនក្តី ប៉ុន្តែ ដោយមានស្នាដៃដ៏ធំធេងដែលទទួលបានឋានៈនិងកំលាំងកិត្យានុភាពរបស់វៀតណាមកាន់តែត្រូវបានលើកកំពស់ដែលបង្កើតឡើងបុព្ថបទសំខាន់ដើម្បីបន្តអនុវត្តបណ្ដាគោលដៅនិងភារកិច្ចដែលមហាសន្និបាតលើកទី ១២ បានដាក់ចេញប្រកបដោយជោគជ័យ។» 
គប្បីពង្រីកស្មរតីស្នេហាជាតិឆន្ទៈម្ចាស់ការនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានខ្លាំងក្លានិងនិរន្តរភាព - ảnh 1ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang - "គប្បីពង្រីកស្មរតីស្នេហាជាតិឆន្ទៈម្ចាស់ការនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានខ្លាំងក្លានិងនិរន្តរភាព"

(VOVworld) -  «ប្រទេសជាតិនៅមានការលំបាកជាច្រើនក្តី ប៉ុន្តែ ដោយមានស្នាដៃដ៏ធំធេងដែលទទួលបានឋានៈនិងកំលាំងកិត្យានុភាពរបស់វៀតណាមកាន់តែត្រូវបានលើកកំពស់ដែលបង្កើតឡើងបុព្ថបទសំខាន់ដើម្បីបន្តអនុវត្តបណ្ដាគោលដៅនិងភារកិច្ចដែលមហាសន្និបាតលើកទី ១២ បានដាក់ចេញប្រកបដោយជោគជ័យ។» ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានមានប្រសាសន៍ដូច្នេះក្នុងបទសម្ភាសជាមួយមជ្ឈដ្ឋានសារព័ត៌មានក្នុងឱកាសឆ្នាំថ្មី២០១៨។ បូកសរុបស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលេចធ្លោរបស់វៀតណាមនាឆ្នាំ ២០១៧ ប្រធានរដ្ឋ  Tran Dai Quang បានសង្កត់ធ្ងន់ថា៖ ស្នាដៃទាំងអស់នេះបានរួមវិភាគទានពង្រឹង ជំនឿទុកចិត្ត បង្កើតបរិយាកាសសប្បាយរីករាយក្នុងសង្គមទាំងមូល ហើយបង្កលក្ខណៈងាយ ស្រួលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិដោយនិរន្តរភាពដែលសហគមន៍អន្តរជាតិទទួលស្គាល់និង វាយតំលៃខ្ពស់។ សន្ទទស្សន៍ស្តីពីការអភិវឌ្ឍន៍និរន្តរភាពរបស់វៀតណាមនាឆ្នាំ ២០១៧ ឈរ លំដាប់ថ្នាក់ទី ៦៨ ក្នុងចំណោមប្រទេសចំនួន ១៥៨ លើពិភពលោក កើនឡើង ២០ ថ្នាក់បើ ប្រៀបនឹងឆ្នាំ ២០១៦។ តាមលោកប្រធានរដ្ឋដែរថា៖ ២០១៧ ក៏ជាឆ្នាំកត់សម្គាល់ជោគជ័យ របស់វៀតណាមលើវិស័យកិច្ចការបរទេស ក្នុងពេលដែល វៀតណាមបន្តបង្កើនទំនាក់ទំនង សហប្រតិបត្តិការជាមួយប្រទេសជិតខាងនានា តំបន់និងដៃគូធំៗ។ សកម្មភាពកិច្ចការបរ ទេស សមាហរណកម្មនិងកិច្ចសហប្រតិបត្តិការអន្តរជាតិត្រូវបានអនុវត្តលើវិស័យការតូត ការពារប្រទេស សន្តិសុខ តាមទិសទ្វេភាគីនិងពហុភាគី។ ជាពិសេស ព្រឹត្តិការណ៍ឆ្នាំ   APEC វៀតណាម ២០១៧ បានប្រព្រឹត្តទៅក្របកបដោយជោគជ័យគឺជាស្នាដៃកិច្ចការបរទេស លោតផ្លោះដែលនាំវៀតណាមក្លាយទៅជាចំណុចលេចធ្លោនៃពិភពលោកទាំងមូល។ព្រឹត្តតិការណ៍នេះក៏បានបើកចេញយថាទស្សន៍ថ្មីអំពីកំណើនវិនិយោគពាណិជ្ជកម្មនិងអាជីវកម្មសំរាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងវៀតណាម។

        នាឆ្នាំ ២០១៨ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានចាត់ទុកថា៖ ស្ថានភាពលើពិភពលោកនិងក្នុងប្រទេសពោរពេញទៅដោយឱកាសល្អប្រសើរផងនិងការលំ បាកសាកល្បងផង ដែលបណ្ដាលឲ្យបញ្ហាថ្មីស្មុគស្មាញជាង តម្រូវការធំធេងជាច្រើនចំពោះ បុព្ធហេតុផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍ប្រទេសជាតិនិងកិច្ចការពារឯករាជ្យប្រជាធិបតេយ្យឯកភាពនិងបូរណភាពដែនដីរបស់វៀតណាម។ ក្នុងកាលៈទេសៈនោះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលគប្បីពង្រីកយ៉ាងខ្លាំងស្មារតីសាមគ្គីភាព ឆន្ទៈម្ចាស់ការ ឆ្លៀតយកឱកាស ជំនះពុះពារលើការសាកល្បងដើម្បីឈានទៅមុខដ៏រឹងមាំ។

        ក្នុងបរិយាកាសទទួលឆ្នាំថ្មី ២០១៨ ប្រធនារដ្ឋវៀតណាម លោក Tran Dai Quang ជឿ ជាក់ថា៖ ដោយមានការប្តេជ្ញាចិត្តថ្មី ប្រជាជនវៀតណាមទាំងមូលនៅក្នុងនិងក្រៅប្រទេសនឹង ពង្រីកស្មេរតីស្នេហាជាតិ ឆន្ទៈម្ចាស់ការ កំលាំងនៃមហាសាមគ្គីជាតិ យ៉ាងខ្លាំង ខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្តរបស់ខ្លួននាំវៀតណាមអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លានិងនិរន្តរភាព ការពារ ប្រទេសវៀតណាមសង្គមនិយមដ៏រឹងមាំ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ