គប្បីរៀបចំរចនាសម្ព័ន្ធផ្នែកឧស្សាហកម្ម-ពាណិជ្ជកម្មឲ្យមានការវិវឌ្ឍន៍ខ្លាំងក្លាថែមទៀត

គប្បីរៀបចំរចនាសម្ព័ន្ធផ្នែកឧស្សាហកម្ម-ពាណិជ្ជកម្មឲ្យមានការវិវឌ្ឍន៍ខ្លាំងក្លាថែមទៀត - ảnh 1
គប្បីរៀបចំរចនាសម្ព័ន្ធផ្នែកឧស្សាហកម្ម-ពាណិជ្ជកម្មឲ្យមានការវិវឌ្ឍន៍ខ្លាំងក្លាថែមទៀត

(VOVworld)-គប្បីរៀបចំឡើងវិញរចនាសម្ព័ន្ធផ្នែកឧស្សាហកម្ម-ពានិជ្ជកម្មឲ្យបាន
ខ្លាំងក្លាថែមទៀត ដើម្បីបង្កើតឡើងផលិតផលជាឧត្តមភាពរបស់វៀតណាមក្នុងកិច្ច
ការបដិវត្តន៍ឧស្សាហកម្មលើកទី៤។ នេះជាខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានស្តីពី
 ការសន្និដ្ឋាន របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan  Phuc នៅក្នុង
សន្និសីទ Online បូកសរុបការងារឆ្នាំ២០១៦និងអនុវត្តភារកិច្ចឆ្នាំ២០១៧របស់ផ្នែក
 ឧស្សាហ -ពាណិជ្ជកម្ម។ សេចក្តីសន្និដ្ឋាននេះបានលើកច្បាស់នូវទិសដៅយុទ្ធ
សាស្ត្រសម្រាប់ផ្នែកឧស្សាហកម្មគឺអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មតាមទិស កាត់បន្ថយ
 ការពឹងផ្អែកលើការប្រកួតប្រជែងអស្ថិរភាព ដោយផ្លាស់ប្តូរទៅខឿនសេដ្ឋកិច្ចដែល
 ពឹងផ្អែកលើការច្នៃប្រឌិត យកវិទ្យាសាស្ត្របច្ចេកវិទ្យាជាកម្លាំងចលករនិងជាគ្រឹះ
ប្រកួត ប្រជែងសម្រាប់ការអភិវឌ្ឍន៍និរន្តរភាព។ សេចក្តីសន្និដ្ឋាននេះក៏បានជម្រុញ
ឲ្យតំបន់ សេដ្ឋកិច្ចឯកជនចូលរួមឲ្យបានសកម្មថែមទៀតទៅក្នុងការអនុវត្តយុទ្ធ
សាស្ត្រឧស្សា ហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ ជាពិសេសបង្ក
លក្ខណៈងាយ ស្រួលសម្រាប់សហគ្រាសឯកជនដំណើរការអភិវឌ្ឍន៍ឲ្យបានខ្លាំង
ក្លា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ