គ្មានក្តីសង្ឃឹមក្នុងការជួយសង្គ្រោះអ្នកដំណើរក្នុងការលិចនាវា SEWOL

គ្មានក្តីសង្ឃឹមក្នុងការជួយសង្គ្រោះអ្នកដំណើរក្នុងការលិចនាវា SEWOL - ảnh 1
គ្មានក្តីសង្ឃឹមក្នុងការជួយសង្គ្រោះអ្នកដំណើរក្នុងការលិចនាវា SEWOL នៅកូរ៉េខាងត្បូង (Image: Vietnam+)


(VOVworld) – ស្ថាប័នដោះស្រាយស្ថានភាពគ្រោះបន្ទាន់អំពីការលិចនាវា SEWOL របស់កូរ៉េខាងត្បូងបានឲ្យដឹងថា៖ នាថ្ងៃទី ២០ មេសា ប្រទេសនេះបាន ដាក់ពង្រាយ
នាវាចំនួន ២១២ គ្រឿងយន្តហោះចំនួន ៣៦ គ្រឿង និងអ្នកមុជទឹកដើម្បីចូលរួមក្នុង
ការងាររុករកអ្នកបាត់ខ្លួនក្នុងរឿងហេតុនេះ។ គិតដល់ម៉ោង ១៨ នាថ្ងៃដ៏ដែលសាក
សពនៃជនរងគ្រោះចំនួន ៦ នាក់ត្រូវបានរកឃើញថែមទៀត។ គិតដល់ឥឡូវនេះ បរិមាណជនរងគ្រោះត្រូវស្លាប់ក្នុងគ្រោះអាសន្ននេះបានកើនឡើង ៥៨ នាក់។ នា
រសៀលថ្ងៃដ៏ដែល កិច្ចប្រជុំនៃស្ថាប័នដោះស្រាយស្ថានភាពគ្រោះបន្ទាន់អំពីការលិច
នាវា SEWOL ក្រោមការធ្វើអធិបតីរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung
Hong-won ត្រូវបានរៀបចំឡើងនៅខេត្ត Chollanam-do។ គណៈកម្មាធិការនេះបាន
ស្នើឲ្យប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ប្រកាសខ័ណ្ឌ Jindo នៅ
ខេត្ត Chollanam-do និងខ័ណ្ឌ Ansan ខេត្ត Kyongki-do គឺទីកន្លែងគ្រោះមហន្តរាយ
ពិសេស តាមនោះ បង្កើតមូលដ្ឋានគតិយុត្តិសំរាប់សំណងការខួតខាត់ដល់គ្រួសារ
ដែលមានជនរងគ្រោះក្នុងការលិចនាវាពោលខាងលើ។ ប្រធានាធិបតីកូរេខាងត្បូង
បានយល់ព្រមនឹងសំណើរនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ