គ្មានការសងសឹក លោកប្រធានាធិបតី Trump បានអំពាវនាវឱ្យមានកិច្ច ព្រមព្រៀងថ្មីជាមួយអ៊ីរ៉ង់
(VOVWORLD) - នាថ្ងៃទី ៨ ខែមករា ប្រធានាធិបតីអាមេរិកលោក Donald Trump មានសុន្ទរកថា ស្តីពីប្រតិកម្មបរបស់សហរដ្ឋអាមេរិកចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានយោធារបស់អាមេរិកនៅអ៊ីរ៉ាក់។
ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ AP) |
ក្នុងសុន្ទរកថារបស់លោកប្រធានាធិបតី Trump បានសង្កត់ធ្ងន់ថា លោកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនៅពេលលោកកំពុងកាន់តំណែងឡើយ។ លោក Trump បានជូនដំណឹងថា គ្មានពលរដ្ឋអាមេរិកម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ទាហានអាមេរិកមានសុវត្ថិភាពនិងមូលដ្ឋានយោធារបស់អាមេរិកត្រូវខូចខាតតិចតួចតែប៉ុណ្ណោះ។
លោកប្រធានាធិបតី Trump បានចោទប្រកាន់ឧត្តមសេនីយ៍លោក Qasem Soleimani គឺជាភេរវករជួរមុខគេ ដែលធ្លាប់បណ្តុះបណ្តាលកងភេរវករជាច្រើន ហើយអនុវត្តបណ្ដាការវាយប្រហារភេរវកម្មលើគោលដៅស៊ីវិលជាច្រើន។ លោក Soleimani បានសម្លាប់ទាហានអាមេរិកជាច្រើន រួមទាំងទាហានអាមេរិកនៅអ៊ីរ៉ាក់ក៏ដូចជាជាអ្នកនៅពីក្រោយការវាយប្រហារលើស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់។ យោងតាមលោក Trump ថា លោកឧត្តមសេនីយ៍ Soleimani កំពុងធ្វើផែនការសម្រាប់ការវាយប្រហារថ្មីៗទៅលើបណ្ដាគោលដៅនៅអាមេរិក ហើយនោះជាមូលហេតុនាំឲ្យលោកសម្រេចចិត្តវាយប្រហារតាមជើងអាកាសដើម្បីកំទេចមេបញ្ជាការយោធាជួរមុខគេរបស់អ៊ីរ៉ង់។
លោកប្រធានាធិបតី Trump ក៏បានអំពាវនាវឲ្យបណ្ដាប្រទេសពាក់ព័ន្ធនិងអ៊ីរ៉ង់រួមគ្នាចរចាអំពីកិច្ចព្រមព្រៀងថ្មីសំដៅមិនត្រឹមតែផ្តល់មកនូវផលប្រយោជន៍ដល់អ៊ីរ៉ង់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យពិភពលោកមានសុវត្ថិភាពទៀតផង។
យោងតាមលោកប្រធានាធិបតី Trump សន្តិភាពនិងស្ថិរភាពនឹងមិនសម្រេចបាននៅមជ្ឈឹមបូព៌ាឡើយ ប្រសិនបើអ៊ីរ៉ង់នៅតែបន្តអំពើហឹង្សា គនុំគំលួននិងសង្គ្រាម។ លើសពីនេះទៅទៀត លោក Trump ក៏បានអំពាវនាវឲ្យណាតូចូលរួមកាន់តែច្រើនថែមទៀតនៅក្នុងដំណើរការសន្តិភាពមជ្ឈឹមបូព៌ាផងដែរ។
នៅចុងបញ្ចប់នៃសុន្ទរកថា លោក Trump ក៏បានអំពាវនាវឲ្យអ៊ីរ៉ង់រួមសហការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាម។ ព្រមទាំងសម្ដែងនូវគោលបំណងចង់ឲ្យ មានអនាគតល្អប្រសើរមួយសម្រាប់មេដឹកនាំនិងប្រជាជនអ៊ីរ៉ង់ផងដែរ៕