គ្មានជនវៀតណាមបាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកករបស់ថៃ

(VOVworld) - តាមព័ត៌មានថ្មីបំផុតរបស់ប៉ូលីសថៃ គិតដល់ព្រឹកថ្ងៃទី១៨ សីហា បាន
មានមនុស្សចំនួន១៩នាក់ស្លាប់និង១២៣នាក់ទៀតត្រូវរងរបួសក្នុងការផ្ទុះគ្រាប់បែក
នាម៉ោង១៩យប់ថ្ងៃទី១៨ សីហា នៅកណ្ដាលរាជធានីបាងកក។តាមអ្នកយកព័ត៌
មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅថៃថា ក្នុងចំណោមមនុស្សត្រូវរងរបួសមាន
ជនវៀតណាមមួយនាក់។ស្ថានទូតវៀតណាមប្រចាំនៅបាងកកក៏ បានជូនដំណឹង
និងផ្ដល់ព័ត៌មានដោយទាន់ពេលវេលាសំរាប់សហគមន៍ជនវៀតណាមនៅថៃក៏ដូច
ជាភ្ញៀវទេសចរវៀតណាមនៅថៃអំពីការផ្ទុះគ្រាប់បែកនេះ។
គ្មានជនវៀតណាមបាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកករបស់ថៃ - ảnh 1
កន្លែងកើតហេតុការបំផ្ទុុះគ្រាប់បែកនៅទីក្រុងបាងកក

គ្រាប់បែកដែលត្រូវបានដាក់ជាប់ខ្លោងទីសក្ការៈសាសនាឥណ្ឌូ Erawan បានផ្ទុះ
ឡើងនាពេល មានមនុស្សជាច្រើនដែលភាគច្រើនគឺភ្ញៀវទេសចរអន្តរជាតិកំពុង
ប្រមូលផ្ដុំនៅទីនេះ។តាមប្រភពព័ត៌មាននៃកម្លាំងចុះពិនិត្យកន្លែងកើតហេតុថា
នេះជាគ្រាប់បែក ដែលមានកម្លាំងបំផ្លិចបំផ្លាញធំនិងត្រូវបានផលិតជំនាញ។ក្រៅ
ពីគ្រាប់បែកនោះមានគ្រាប់មួយទៀតដែលបានដោះចេញ ឥឡូវនៅមានវត្ថុចម្លែក
ចំនួនពីរទៀតនៅជិតតំបន់នេះទៀត ផង។ឧបនាយករដ្ឋមន្រ្តីថៃលោក Pravit
Wongsuvan ទទួលបន្ទុកសន្តិសុខរបស់ រដ្ឋាភិបាលបានឲ្យដឹងថាមិនទាន់បញ្ជាក់
នេះជាទង្វើភេរវកម្មដោយគ្រាប់បែក ឬការវាយប្រហារដោយគ្រាប់បែកដែល
មានគោលដៅនយោបាយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ