គ្មានជម្រើសណាផ្សេងក្រៅពីដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះរវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនឡើយ

គ្មានជម្រើសណាផ្សេងក្រៅពីដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះរវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនឡើយ - ảnh 1
គ្មានជម្រើសណាផ្សេងក្រៅពីដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះរវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនឡើយ (រូបថតៈAFP/TTXVN )

(VOVworld)-អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាថ្ងៃ
 ទី១៥កុម្ភៈបានព្រមានអំពីការបោះបង់ដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះរវាងអ៊ីស្រ
 អ៊ែលនិងប៉ាឡេស្ទីន ដោយអះអាងថា “គ្មានដំណោះស្រាយណាអាចជំនួសបាន
ឡើយ”។ ថ្លែងមតិនៅក្នុងសន្និសីទកាសែតដែលប្រព្រឹត្តទៅនៅទីក្រុងគែនាថ្ងៃទី១៥
កុម្ភៈ ក្នុងដំណើរទស្សនកិច្ចអេហ្ស៊ីករបស់ខ្លួន លោក Guterres បានសង្កត់ធ្ងន់ថា
“គប្បីធ្វើអ្វីគ្រប់បែបយ៉ាងដែលអាចធ្វើបាននោះ” ដើម្បីរក្សានូវលទ្ធភាពទទួលបាន
 ដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះនេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ
 បាននាំចេញសេចក្តីប្រកាសពោលខាងលើ បន្ទាប់ពីការដែលមន្ត្រីជាន់ខ្ពស់សេត
 វិមានមួយរូបបានថ្លែងថា អាមេរិកមិនចាំបាច់ប្រដេញតាមដាននូវដំណោះស្រាយ
រដ្ឋប៉ាឡេ ស្ទីនមួយនៅក្បែរអ៊ីស្រាអ៊ែលទេហើយនឹងមិនបង្កសម្ពាធបង្ខំឲ្យអ៊ីស្រា
អ៊ែលអនុ វត្តកិច្ចចរចារជាមួយជនប៉ាឡេស្ទីនឡើយ។ ប៉ុន្តែមន្ត្រីរូបនេះក៏បានឲ្យដឹង
ថា វ៉ាស៊ីនតោន គាំទ្រអ្វីៗទាំងអស់ដែលភាគីទាំងពីរព្រមព្រៀងជាមួយគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ