"គ្មានថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ គឺគ្មានទេជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាសព្វថ្ងៃ"
|
"គ្មានថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ គឺគ្មានទេជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាសពសព្វថ្ងៃ"
(Image: VNA) |
(VOVworld) - នាថ្ងៃទី ៦ មករា មួយថ្ងៃមុនពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៦ នៃទិវាជ័យជំនះលើរបបប្រល័យពុជសាសន៍ខ្មែរក្រហម (ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩
-ថ្ងៃទី ៧ មករា ឆ្នាំ ២០១៥) នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានមាន បទថ្លែងសន្ទរៈកថាដែលបានស្ងើចសរសើរជ័យជំនះដ៏មហិមារនេះហើយចាត់ទុកថា៖ បណ្ដាអ្នកប្រឆាំងថ្ងៃទី ៧ មករា គឺជាសម្ព័ន្ធមិត្តរបស់របបប្រល័យពុជសាសន៍ខ្មែរក្រ
ហម។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា៖ ព្រឹត្តិការណ៍ ទី ៧ មករា
ឆ្នាំ ១៩៧៩ គឺជាសច្ចៈធម៌ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានឡើយ ដោយសារ នេះគឺជាថ្ងៃដែលប្រជាជនកម្ពុជាប្រយុទ្ធប្រឆាំងនឹងរបបខ្មែរក្រហម។ សម្តេច
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថែមទៀតថា៖ គ្មានថ្ងៃទី ៧ មករា ឆ្នាំ
១៩៧៩ គឺទេគ្មានជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានាសព្វថ្ងៃនេះ។ មុននោះ
នាថ្ងៃទី ៣ មករា ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៦ នៃទិវាជ័យជំនះលើ
របបប្រល័យពុជសាសន៍ខ្មែរក្រហមត្រូវបានរៀបចំឡើងនៅខេត្តស្វាយរៀង
កម្ពុជា។ ថ្លែងមតិនៅទីនេះ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោក ម៉ឹង
សំផន បានសង្កត់ធ្ងន់ថា៖ កម្ពុជារៀបចំពិធីរំលឹកខួបនេះដោយមានស្មារតីគោរព
គឺសំដៅថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវីរជនយុទ្ធជនស្ម័គ្រចិត្តវៀតណាម
ដែលបានពលីជីវិតរបស់ខ្លួនដើម្បីរំដោះប្រទេសកម្ពុជារួចផុតពីរបបប្រល័យ
ពុជសាសន៍ការពារនិងនាំមកនូវជីវភាពរស់ នៅសុខសាន្តត្រាណសំរាប់
ប្រជាជនកម្ពុជា៕