គ្មានពលរដ្ឋវៀតណាមរងរបួស និងស្លាប់ដោយការវាយប្រហារភេរវកម្មនៅ ម៉ូសំប៊ិកភាគខាងជើងឡើយ

(VOVWORLD) - យោងតាម សេចក្តីប្រកាសរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង (SANews) បានឲ្យដឹងថា ជម្លោះកំពុងកើនឡើងនៅក្នុងតំបន់នេះចាប់តាំងពីថ្ងៃទី ២៦ ខែមីនា ដែលបានធ្វើឱ្យមនុស្សរាប់សិបនាក់បានស្លាប់។
គ្មានពលរដ្ឋវៀតណាមរងរបួស និងស្លាប់ដោយការវាយប្រហារភេរវកម្មនៅ ម៉ូសំប៊ិកភាគខាងជើងឡើយ - ảnh 1ទីប្រជុំជន Palma នៅ Cabo Delgado ជាកន្លែងដែលកម្លាំងជីហាដបានបើកការវាយប្រហារដែលបានសម្លាប់មនុស្សជាច្រើន (រូបថត៖ Clubofmozambique / VNA)

ចែករំលែកការព្រួយបារម្ភអំពីការកើនឡើងនៃការវាយប្រហារប្រឆាំងនឹងជនបរទេសនៅ ម៉ូសំប៊ិកភាគខាងជើង នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូសំប៊ិក លោក Le Huy Hoang បានឲ្យដឹងថា ស្ថានទូតតែងតែតាមដានស្ថានការណ៍ និងណែនាំប្រជាជនវៀតណាមជាប្រចាំ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថារហូតមកដល់ពេលនេះមិនទាន់មានពលរដ្ឋវៀតណាមណាម្នាក់រងការគំរាមកំហែងដល់អាយុជីវិតឬសុខភាព ដោយសារ ការវាយប្រហារភេរវកម្មនិងអំពើហឹង្សាជ្រុលនិយម ដែលកំពុងកើតឡើងនៅប្រទេសម៉ូហ្សំប៊ិកភាគខាងជើងឡើយ។

សេចក្តីកាសរបស់លោក ឯកអគ្គរដ្ឋទូត Le Huy Hoang ត្រូវបាននាំចេញក្នុងបរិបទ ដែលសាធារណៈមតិអន្តរជាតិមានការ ព្រួយបារម្ភអំពីបណ្ដាការប្រហារនាពេលថ្មីៗនេះ ដែលសំដៅទៅលើពលរដ្ឋបរទេសនៅទីរួមស្រុក Palma ខេត្ត Cabo Delgado នៅ ម៉ូសំប៊ិកភាគខាងជើង។

សូមបញ្ជាក់ដែរថា យោងតាម សេចក្តីប្រកាសរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង (SANews) បានឲ្យដឹងថា ជម្លោះកំពុងកើនឡើងនៅក្នុងតំបន់នេះចាប់តាំងពីថ្ងៃទី ២៦ ខែមីនា ដែលបានធ្វើឱ្យមនុស្សរាប់សិបនាក់បានស្លាប់ ខណៈដែលមានមនុស្សប្រមាណ ៦០ នាក់ត្រូវបានចាត់ទុកថានៅតែបាត់ខ្លួននៅពេលក្រុមភេរវករ Ahlu Sunna Wal Jammah (ASWJ) បានវាយប្រហារ Palma នៅថ្ងៃទី ២៤ ខែមីនាកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ