គ្មាន“ភស្តុតាងផ្ទាល់”បញ្ជាក់ថាការធ្លាក់យន្តហោះនៅរុស្ស៊ីពាក់ព័ន្ធទៅនឹងភេរវកម្ម

(VOVworld)-នាថ្ងៃទី២វិច្ឆិកា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក James
Clapper បានឲ្យដឹងថា គ្មានភស្តុតាងផ្ទាល់បញ្ជាក់ថា ភេរវកម្មមានជាប់ពាក់ព័ន្ធទៅ
នឹងការធ្លាក់យន្តហោះ A321 របស់ក្រុមហ៊ុនអាកាស ចរណ៍ Kogalymavia នៅអេហ្ស៊ីប
នាចុងសបប្តាហ៍កន្លងទៅ។ ក្នុងសន្និសីទកំពូលមួយស្តីពីវិស័យការ ពារជាតិនៅក្រុង
វ៉ាស៊ីនតោន លោក​ Clapper បានសង្កត់ធ្ងន់ថា “អាមេរិកគ្មានភស្តុតាងផ្ទាល់ណាមួយ
បញ្ជាក់ថា រឿងហេតុនេះមានការឃជាប់ពាក់ព័ន្ធទៅនឹងភេរវកម្ម ឡើយ។ ប៉ុន្តែយើងខ្ញុំ
ក៏មិនលើកលែងលទ្ធភាពនេះទេ”។

       ក៏ក្នុងថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានដកស្រង់
ប្រភពព័ត៌មានរបស់គណៈកម្មាធិការស៊ើបអង្កេតអេហ្សីបឲ្យដឹងថា លទ្ធផលដំបូងនៃ
ការវិភាគប្រអបខ្មៅរបស់យន្តហោះរងគ្រោះគឺអះអាង ថា យន្តហោះមួយគ្រឿងនេះ មិនបានទទួលរងការវាយប្រហារពីខាងក្រៅឡើយ ហើយអ្នក បើកយន្តហោះក៏
មិនបង្ហោះសញ្ញាគ្រោះថ្នាក់មុនពេលបាត់ដំណឹងពីអេក្រង់រ៉ាដាទេ។ ក្នុងពេលជាមួយ
គ្នានោះ ក្រុមហ៊ុនអាកាសចរណ៍ Kogalymavia ជាម្ចាស់ យន្តហោះពោលខាងលើបាន
ឲ្យដឹងថា ម៉ាស៊ីនរបស់យន្តហោះ A321 ទើប នឹងបានពិនិត្យនៅម៉ូស្គូនាថ្ងៃទី២៦តុលា ហើយគ្មានបញ្ហាអ្វីឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ