គ្មានលទ្ធផលលោតផ្លោះណាមួយក្នុងការចរចររវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិក
|
គ្មានលទ្ធផលលោតផ្លោះណាមួយក្នុងការចរចររវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិក (VNA) |
(VOVworld) – នាថ្ងៃទី ៧ ធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
បានដំណើរការចរចារជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov នៅអាល្លឺម៉ង់
ប៉ុន្តែ ភាគីទាំងពីរមិនទទួលបានលទ្ធផលលោតផ្លោះណាមួយឡើយក្នុងការខំ
ប្រឹង ប្រែងបញ្ចប់សង្គ្រាមដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Aleppo ស៊ីរី។ ថ្លែង
មតិ បន្ទាប់ពីការចរចារ លោក John Kerry បានឲ្យដឹងថា៖ ភាគីទាំងពីរបាន
ពិភាក្សា អំពីស្ថានភាពសាហាវនៅទីក្រុង Aleppo ក៏ដូចជា ការផ្តើមគំនិតមួយ
ចំនួន។ ជូនដំណឹងមុនការចរចារ លោក Lavrov បានឲ្យដឹងថា៖ រុស្ស៊ីបានឯក
ភាពហើយ កត់សម្គាល់ការគាំទ្រការផ្តើមគំនិតរបស់អាមេរិកនាថ្ងៃទី ២ ធ្នូ
កន្លងទៅ រួមមាន ការដកទ័ពចេញពីទីកន្លែងប៉ែកខាងកើតទីក្រុង Aleppo
របស់កំលាំងប្រឆាំង។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអាមេរិកបានបដិសេធការ
ផ្លាស់ប្តូរទាំងស្រុងក្នុងផែនការ នេះ។ តាមសេចក្តីប្រកាសរបស់ក្រសួងការ
បរទេសអាមេរិកថា៖ រដ្ឋមន្ត្រីការ បរទេសអាមេរិក លោក John Kerry នឹង
បន្តដំណើរទស្សនកិច្ចនៅប៉ារីសដើម្បី ចូលរួមសន្និសីទផ្សេងទៀតអំពីស៊ីរី
ជាមួយសមភាគីបារាំងអាល្លឺម៉ង់និង Qatar នាថ្ងៃទី ១០ ធ្នូ៕