គ្មានលទ្ធភាពរកឃើញជននៅរស់ក្នុងការលិចនាវានៅកោះ Phuket ថៃ

(VOVWORLD) - មជ្ឈដ្ឋានមន្ត្រីថៃបានឲ្យដឹងថា៖ លទ្ធភាពរកឃើញអ្នកធ្វើដំណើរនៅរស់ លើនាវា Phoenix ដែលបានលិចនៅកោះ Phuket មិនច្រើនទេ បន្ទាប់ពីកំលាំង ជួយសង្គ្រោះនៃប្រទេសនេះបានរកឃើញសាកសព្ធចំនួន ៥ នាក់ទៀតដែលធ្វើ ឲ្យចំនួនជនរងគ្រោះត្រូវស្លាប់ក្នុងរឿងហេតុនេះឡើងដល់ ៤២ នាក់។ 
គ្មានលទ្ធភាពរកឃើញជននៅរស់ក្នុងការលិចនាវានៅកោះ Phuket ថៃ  - ảnh 1 គ្មានលទ្ធភាពរកឃើញជននៅរស់ក្នុងការលិចនាវានៅកោះ Phuket ថៃ 

មជ្ឈដ្ឋានមន្ត្រីថៃបានឲ្យដឹងថា៖ លទ្ធភាពរកឃើញអ្នកធ្វើដំណើរនៅរស់ លើនាវា Phoenix ដែលបានលិចនៅកោះ Phuket មិនច្រើនទេ បន្ទាប់ពីកំលាំង ជួយសង្គ្រោះនៃប្រទេសនេះបានរកឃើញសាកសព្ធចំនួន ៥ នាក់ទៀតដែលធ្វើ ឲ្យចំនួនជនរងគ្រោះត្រូវស្លាប់ក្នុងរឿងហេតុនេះឡើងដល់ ៤២ នាក់។ អភិបាល ខេត្ត  Phuket  លោក Noraphat Plothong បានឲ្យដឹងថា៖ កំលាំងជួយសង្គ្រោះ នឹងបន្តត្រួតពិនិត្យនាវាជាថ្មីម្តងទៀតដើម្បីស្វែងរកបណ្ដាជនរងគ្រោះដែលត្រូវ ស្លាប់។ ខណៈពេលនោះ កំលាំងជួយសង្គ្រោះថៃកំពុងត្រៀមរៀបចំវិធានការ ស្រង់ខារនាវាលិចទឹកនេះនាថ្ងៃទី ៨ កក្កដា។ រហូតមកដល់ពេលនេះ ភ្ញៀវទេសចរ និងសមាជិកលើនាវាចំនួន ៤៨ នាក់ត្រូវសង្គ្រោះ។ នាថ្ងៃទី ៨ កក្កដា កំលាំងសមត្ថកិច្ចបានចាប់ផ្តើមយុទ្ធនាការជួយសង្គ្រោះក្រុមកីឡាបាល់ទាត់កុមារជំទង់ ដែលកំពុងជាប់គាំងក្នុងរូងភ្នំ Tham Luang នៅខេត្ត Chiang Rai អស់រយៈពេល ជាង ២ សប្តាហ៍កន្លងទៅនេះ។ អ្នកប្រមុខយុទ្ធនាការជួយសង្គ្រោះ អតីតអភិបាលខេត្ត Chiang Rai បានឲ្យដឹងថា៖ ក្រុមកីឡាករបានត្រៀមខ្លួនជា

ស្រេចដើម្បីចេញពីរូងភ្នំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ