គម្រោង Thriive នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍

(VOVWORLD) -នាថ្ងៃទី ៨ ខែកក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាឧទ្ទេសនាម អំពីគម្រោង Thriive Hanoi ឆ្នាំ ២០១៨។ គម្រោងនេះគឺជាកម្មវិធីសហប្រតិ បត្តិការរវាងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសេដ្ឋកិច្ចអភិវឌ្ឍន៍ (CEDS) មហា វិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យជាតិហាណូយ និងអង្គការ Thriive សហ រដ្ឋអាមេរិក។
គម្រោង Thriive នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍ - ảnh 1 គម្រោង Thriive នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍

គម្រោង Thriive ជួយឧបត្ថម្ភដល់ អង្គភាពអាជីវកម្មខ្នាតតូចឲ្យខ្ចីដើមទុនដើម្បីទិញ គ្រឿងម៉ាស៊ីន ឧបករណ៍ផលិតកម្ម អភិវឌ្ឍអាជីវកម្មនិងលើកកំពស់ការទទួលខុសត្រូវសង្គម។ លោក Vu Thai Thinh ភ្នាក់ងារសម្របសម្រួលគំរោង Thriive Hanoi ឆ្នាំ ២០១៨ បានឲ្យដឹងថា៖

"គម្រោង Thriive នៅវៀតណាមចាប់ផ្តើមតាំងពីឆ្នាំ ២០០៥ រហូតមកដល់ពេល នេះ យើងបានផ្តល់ប្រាក់កម្ចីដល់សហគ្រាសចំនួន ១៥០ ។ សហគ្រាសនីមួយៗ ខ្ចីដើមទុនពី ៥០ លានដុងដល់ ២២០ លានដុង។ យើងខ្ញុំផ្តល់ប្រាក់កម្ចី ដោយមិនគិតការប្រាក់។សហគ្រាសមិនចាំបាច់សងជាសាច់ប្រាក់សម្រាប់គម្រោងនានាឡើយ ដោយគ្រាន់តែសងប្រាក់កម្ចីទាំងនេះជូនដល់សហគមដោយប្រើវិធីជួយឲ្យ ក្រុមមនុស្សទន់ខ្សោយក្នុងសង្គមរួមមានជនក្រីក្រ ជនពិការ និង មនុស្សចាស់ជរាឯកតោ កុមារកំព្រាឬក្រុមគ្រួសារយុទ្ធជនពិការ និងយុទ្ធជនពលី។ ក្រោយរយៈពេល ១៣ ឆ្នាំកន្លងទៅ យើងខ្ញុំបានជួយមនុស្សចំនួនជាង ១២០,០០០ នាក់ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោង Thriive នោះផងដែរ ។ "

គួរបញ្ជាក់ថាអង្គការThriive គឺជាអង្គការសប្បុរសធម៌មិនរកប្រាក់ចំណេញមួយ ដែលមានទីស្នាក់ការនៅសហរដ្ឋ អាមេរិកនិងត្រូវបានបង្កើតឡើងក្នុងគោលដៅ កាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅបណ្តាប្រទេស កំពុង អភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ