គម្រោងការ “អភិវឌ្ឍន៍ប្រព័ន្ធចំណេះវៀតណាមឌីជីថល” ទទួលបានជោគជ័យត្រូវមានការចូលរួមរបស់សង្គមទាំងមូល

(VOVWORLD) -នារសៀលថ្ងៃទី១៧ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាល លោក Vu Duc Dam ប្រធានគណៈកម្មការបញ្ជាណែនាំគម្រោងការ “អភិវឌ្ឍន៍ ប្រព័ន្ធចំណេះវៀតណាមឌីជីថល” បានអញ្ជើញជាអធិបតីកិច្ចប្រជុំរបស់គណៈកម្មការ បញ្ជាណែនាំ។ 

គម្រោងការនេះបានចាប់ផ្តើមពីខែមករាឆ្នាំ២០១៨ ដែលទទួលបាន លទ្ធផលដំបូងមួយចំនួន។

នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានលើកច្បាស់ថា ត្រូវ បំផុសការប្តេជ្ញាចិត្តនិងរីកសាយភាយចំណង់ចំណូលចិត្តនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា រួមទាំងបំណងប្រាថ្នាច្នៃប្រឌិតរបស់សង្គមទាំងមូល។ អនុវត្តបានគម្រោងការនេះ នឹង រួមចំណែកបង្កើនការស្រាវជ្រាវវិទ្យាសាស្ត្រ អភិវឌ្ឍន៍បច្ចេកវិទ្យា លើកកម្ពស់សមត្ថ ភាពច្នៃប្រឌិត ដោយវិធីសាស្ត្រថ្មីទាំងស្រុង។

អញ្ជើញវាយតម្លៃចំពោះរាល់ការខិតខំប្រឹងប្រែងនិងការចូលរួមសកម្មរបស់សមាជិក គណៈកម្មការបញ្ជាណែនាំ សហគ្រាស អង្គការ បុគ្គលនានានោះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសំណូមពរឲ្យសហគ្រាសទូរគមនាគមន៍ដូចជា VNPT, Mobifone និង Viettel ម្ចាស់ការនិងសកម្មតភ្ជាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធបច្ចេក ទេសនៃគម្រោងការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ