គម្រោងការណ៍ចំនួន២៨ចូលរួមប្រកួតនៅប្រជែងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រឡងចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តភាពក្នុងវិស័យជនបទឆ្នាំ២០២០

(VOVWORLD) - ការប្រឡងនេះត្រូវបានរៀបចំឡើង សម្រាប់យុវជនដែលមានគម្រោងការណ៍ផលិតកម្ម អាជីវកម្មលើវិស័យ នានាដូចជា៖ ដំណាំដាំដុះ ចិញ្ចឹមសត្វ ជលផល រុក្ខកម្ម ឧស្សាហកម្មរក្សា ទុក កែច្នៃ អភិវឌ្ឍភូមិរបរ ឧបករណ៍កសិកម្មនិងសេវាកម្មកសិកម្មជាដើម។
គម្រោងការណ៍ចំនួន២៨ចូលរួមប្រកួតនៅប្រជែងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រឡងចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តភាពក្នុងវិស័យជនបទឆ្នាំ២០២០ - ảnh 1 គម្រោងការណ៍ឆ្នើមបំផុតចំនួន១០នៅតំបន់ភាគខាងជើងឈានចូលវគ្គផ្ដាច់ព្រ័ត្រ។ (រូបថត៖ baoquangninh.com.vn)

ក្នុងថ្ងៃទី១៩និងទី២០ កញ្ញា នៅខេត្តThai Nguyen បានប្រព្រឹត្តទៅនូវ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រឡងចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តភាពក្នុងវិស័យជនបទឆ្នាំ២០២០។ ការប្រឡងនេះត្រូវបានរៀបចំឡើង សម្រាប់យុវជនដែលមានគម្រោងការណ៍ផលិតកម្ម អាជីវកម្មលើវិស័យ នានាដូចជា៖ ដំណាំដាំដុះ ចិញ្ចឹមសត្វ ជលផល រុក្ខកម្ម ឧស្សាហកម្មរក្សា ទុក កែច្នៃ អភិវឌ្ឍភូមិរបរ ឧបករណ៍កសិកម្មនិងសេវាកម្មកសិកម្មជាដើម។

ដោយត្រូវបានបំផុសឡើងកាលពីខែមិថុនាឆ្នាំ២០២០មក គណៈចាត់តាំង ទទួលបានការចូលរួមរបស់គម្រោងការចំនួន៣៤៦មកពីខេត្ត ក្រុងចំនួន៥៦ លើទូទាំងប្រទេស។ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គម្រោងការណ៍ចំនួន ២៨មកពីខេត្ត ក្រុងនានានៅតំបន់ភាគខាងជើងត្រូវបានគណៈចាត់តាំង ជ្រើសរើស គឺគម្រោងការណ៍ដែលមានភាពច្នៃប្រឌិតក្នុងការចាប់ផ្ដើម អាជីវកម្មលើវិស័យដ៏សម្បូរបែប៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ