គម្រោងជួយឧបត្ថម្ភជនពិការភ្នែកនៅវៀតណាមឆ្នាំ២០១៩

(VOVWORLD) - តាមនោះ មជ្ឈមណ្ឌល Siloam នឹងបញ្ជូនគ្រូបង្រៀន មកវៀតណាមដើម្បី បង្រៀន ជនពិការភ្នែកវៀតណាមនៅថ្នាក់ជាច្រើនដូចជា៖ ថ្នាក់ហ្វឹកហ្វឺន បប្ចេកទេសម៉ាស្សា បច្ចេកទេសបោះពុម្ភអក្សរ Braille សម្រាប់មនុស្សខ្វាក់ និង ថ្នាក់ហ្វឹកហ្វឺនការប្រើប្រាស់ software និងឧបករណ៍បច្ចេកវិទ្យា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីគម្រោងជួយឧបត្ថម្ភជនពិការភ្នែកនៅវៀត ណាមឆ្នាំ២០១៩ រវាងសមាគមន៍មនុស្សខ្វាក់វៀតណាមជា មួយមជ្ឈមណ្ឌល Siloam សម្រាប់ជនខ្វាក់កូរ៉េខាងត្បូងបានប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី៧ ខែតុលា នៅទីក្រុងហាណូយ។ នេះជាលើកទី២ហើយដែលមជ្ឈមណ្ឌល Siloam សហប្រតិបតិ្តការជាមួយសមាគមន៍មនុស្សខ្វាក់វៀតណាមក្នុងការបើក ថ្នាក់បង្រៀន បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈសម្រាប់ជនពិការភ្នែកវៀតណាម។

        តាមនោះ មជ្ឈមណ្ឌល Siloam នឹងបញ្ជូនគ្រូបង្រៀនមកវៀតណាមដើម្បី បង្រៀន ជនពិការភ្នែកវៀតណាមនៅថ្នាក់ជាច្រើនដូចជា៖ ថ្នាក់ហ្វឹកហ្វឺន បប្ចេកទេសម៉ាស្សា បច្ចេកទេសបោះពុម្ភអក្សរ Braille សម្រាប់មនុស្សខ្វាក់ និង ថ្នាក់ហ្វឹកហ្វឺនការប្រើប្រាស់ software និងឧបករណ៍បច្ចេកវិទ្យា។ លោកស្រី Dinh Viet Anh អនុប្រធានសមាគមន៍មនុស្សខ្វាក់វៀតណាម បានអោយដឹងថា៖

        “មុនពេលចុះហត្ថលេខាលើគម្រោងឆ្នាំទី២នេះ យើងខ្ញុំបានវាយតម្លៃចំពោះ សកម្មភាពនៃគម្រោងឆ្នាំទៅមិញ។ គម្រោងឆ្នាំទៅមិញមានប្រសិទ្ធភាពខ្ពស់ ក្នុង នោះថ្នាក់ម៉ាស្សាបានជួយអោយជនពិការភ្នែកវៀតណាមរៀនបានបច្ចេកទេសថ្មីៗរបស់កូរ៉េខាងត្បូង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ ចំពោះការបោះ ពុម្ភផ្សាយសៀវភៅ ក៏បានជួយសម្រួលដល់ប្អូនៗសិស្សានុសិស្សពិការភ្នែក មាន បន្ថែមសៀវភៅដើម្បីសិក្សារៀនសូត្រ កាត់បន្ថយការលំបាកដើម្បីជួយអោយ ប្អូនៗទទួលយកចំណេះដឹងយ៉ាងល្អជាង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ