គម្រប់មួយឆ្នាំដែលពិភពលោកមានការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) -  ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ គឺជាថ្ងៃគម្រប់ពេញមួយឆ្នាំនៃការបិទទីក្រុង Wuhan ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ទាំងទីក្រុងវូហាននិងប្រទេសចិន មិនធ្វើសកម្មភាពរំលឹកខួបណាមួយឡើយ។

ជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានរកឃើញលើកដំបូង តាមរយៈក្រុមអ្នកជំងឺឆ្លងជំងឺរលាកសួតយ៉ាងអាថ៌កំបាំងនៅទីក្រុងវូហាន ដែលជាទីក្រុងរបស់ខេត្តហ៊ូប៉ី ប្រទេសចិន។ មន្ទីរពេទ្យវ៉ូហានបានជូនដំណឹងដល់មជ្ឈមណ្ឌលត្រួតពិនិត្យនិងទប់ស្កាត់ការរាតត្បាតក្នុងតំបន់ (CDC) នៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០១៩។ នៅថ្ងៃទី ៣១ ខែធ្នូ CDC វ៉ូហានបានទទួលស្គាល់ថា មានក្រុមមនុស្សដែលមានជំងឺរលាកសួតដែលទាក់ទងទៅនឹងទីផ្សារអាហារសមុទ្រ ហ័ណាម។

ការផ្ទុះឡើងនូវជំងឺនេះបានទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់ជាតិ រួមទាំងគណៈកម្មាធិ ការសុខាភិបាលជាតិ (NHC) នៅទីក្រុងប៉េកាំង ដែលបានបញ្ជូនអ្នកជំនាញទៅកាន់ទីក្រុង វ៉ូហានដើម្បីស្វែងយល់អំពីរោគពិសនេះ។ នៅថ្ងៃទី ៨ ខែមករា វីរុសកូរូណាប្រភេទថ្មី ត្រូវបានកំណត់ថាជាមូលហេតុបណ្តាលជំងឺរលាកសួត។ ដំណើរវិវឌ្ឍន៍របស់វីរុស ត្រូវបានប្រកាសលើមូលដ្ឋានទិន្នន័យបើកចំហរ។ វិធានការណ៍ដែលចិនអនុវត្តន៍ត្រូវបានមនុស្សជាច្រើនសរសើររួមមានអង្គការសុខភាពពិភពលោក (WHO) ផងដែរ។

រហូតមកដល់បច្ចុប្បន្ននេះ ពិភពលោកមានអ្នកជំងឺជិត ៩៩ លាននាក់ឆ្លងវីរុសកូវីដ-១៩ ដែលក្នុងនោះមានមនុស្សជាង ២,១ លាននាក់បានស្លាប់។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ច្រើនជាង ៤២៤.០០០ នាក់ ក្នុងចំណោមករណីសរុបជាង ២៥.៣៩០.០០០ ករណី។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។

ទាក់ទងនឹងវ៉ាក់សាំងការពារកូវីដ ១៩ ម៉ាកវ៉ាក់សាំង Covishield ដំបូងបង្អស់ត្រូវបានឥណ្ឌាដឹកជញ្ជូនទៅកាន់ប្រេស៊ីលនិងម៉ារ៉ុកនៅថ្ងៃទី ២២ ខែមករា បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលឥណ្ឌា។ វ៉ាក់សាំងទាំងនេះត្រូវបានផលិតនៅរោងចក្រនៃវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា តាមអាជ្ញាប័ណ្ណពីសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថ AstraZeneca ។ បច្ចុប្បន្ននេះ វិទ្យាស្ថានសេរ៉ូមឥណ្ឌាដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេនៅលើពិភព លោក ក៏ទទួលបានការបញ្ជាទិញពីប្រទេសមួយចំនួនទៀតដែរ។

កាលពីថ្ងៃទី ២២ ខែមករា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទិញវ៉ាក់សាំងការពារជំងឺរាតត្បាតកូវីដ ១៩ ចំនួន ៤០ លានដូស ដោយក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិកនិង BioNTech របស់អាល្លឺម៉ង់រួមសហការផលិត។ វ៉ាក់សាំងរបស់ Pfizer / BioNTech គឺជាវ៉ាក់សាំងដំបូងគេនៅលើពិភពលោក ដែលត្រូវបាន WHO អនុញ្ញត្តិឲ្យប្រើប្រាស់ ក្នុងករណីបន្ទាន់ ដើម្បីប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។  ក្នុងពេលជាមួយគ្នានោះ យោងតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ថ្នាំវ៉ាក់សាំង AstraZeneca / Oxford ជិត ១៥០ លានដូស ត្រូវបានត្រៀមបញ្ជូនទៅប្រទេសដែលត្រូវការ បន្ទាប់ពី WHO បានធ្វើការវាយតម្លៃសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំង។

ទាំងនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ WHO ក្នុងបញ្ហាធានានូវសមធម៌ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងលើសកលលោក។ នាដើមសប្តាហ៍នេះ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Ghebreyesus បានរិះគន់ក្រុមហ៊ុនផលិតវ៉ាក់សាំងសម្រាប់ការបង្ករលក្ខណៈឲ្យប្រទេសអ្នកមានអាចទិញអស់ប្រភពផ្គត់ផ្គង់វ៉ាក់សាំងដែលមានស្រាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ