គយទីក្រុងហូជីមិញត្រៀមរៀបចំសម្រាប់ការអនុវត្ដ EVFTA

(VOVWORLD) - នាថ្ងៃទី ៩ ខែតុលា នាយកដ្ឋានគយទីក្រុងហូជីមិញនិងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាមបានសហការគ្នារៀបចំសន្និសីទសន្ទនា“នាយកដ្ឋានគយទីក្រុងហូជីមិញនិងសហគមន៍សហគ្រាសអឺរ៉ុបរួមគ្នាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA)” ។
គយទីក្រុងហូជីមិញត្រៀមរៀបចំសម្រាប់ការអនុវត្ដ EVFTA - ảnh 1 តំណាងសហគ្រាសអឺរ៉ុបចូលរួមកិច្ចសន្ទនាស្ដីពីការអនុវត្តកិច្ចព្រមព្រៀង EVFTA នៅវៀតណាម (រូបថត៖ nld.com.vn)

  សន្និសីទនេះបានទាក់ទាញការចូលរួមរបស់អ្នកតំណាងសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសប្រមាណជាង ២០០ របស់សមាគមពាណិជ្ជកម្មអឺរ៉ុបនិងប្រទេសដទៃទៀតដែលកំពុងធ្វើអាជីវកម្មនិងនៅវៀតណាម។

នៅក្នុងសន្និសិទ បញ្ហានិងសំណួរជាច្រើនរបស់សហគ្រាសអឺរ៉ុបដែលវិនិយោគនៅទីក្រុងត្រូវបានតំណាងគយទីក្រុងផ្លាស់ប្តូរនិងឆ្លើយដូចជាបញ្ហាគោលការណ៍ប្រភពដើម ការដឹកជញ្ជូនទំនិញ ការកាត់បន្ថយពេលវេលាស្តុកទុក ការពិគ្រោះយោបល់តម្លៃ បែងចែកថ្នាក់ទំនិញ។ល។  និងឯកសារ គតិយុត្តពាក់ព័ន្ធផ្សេងទៀត។ នាយកដ្ឋានគយទីក្រុងហូជីមិញបានឲ្យដឹងថាខ្លួននឹងកត់សំគាល់និងសំយោគរាល់អនុសាសន៍ ការលើកសំណើរនិងដំណោះស្រាយដែលអាចធ្វើបានបំផុតដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ជួយសម្រួយដល់សហគមន៍សហគ្រាសក្នុង សកម្មភាពនាំចូលនិងនាំចេញនាពេលខាងមុខ។ យោងតាមតួរលេខស្ថិតិ បច្ចុប្បន្ននេះ ទីក្រុងហូជីមិញមានគម្រោងជាង ១.១០០ នៃសហគ្រាសអឺរ៉ុបដោយមានទឹកប្រាក់វិនិយោគប្រមាណ ៣,៨៦ ពាន់លានដុល្លារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ