គុយបាចាប់ផ្តើមធ្វើតេស្តគ្លីនិកវ៉ាក់សាំងប្រឆាំងកូវីដ ១៩

(VOVWORLD) - វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ដែលត្រូវវិទ្យាស្ថានវ៉ាក់សាំង Finlay របស់គុយបាផ្សំ នឹងមានឈ្មោះថា SOBERANA ០១ (អធិបតេយ្យភាព ០១)ដែលត្រូវបានអភិវឌ្ឍន៍ក្នុងគោលដៅ“ វាយតម្លៃសុវត្ថិភាពប្រតិកម្មនិងភាពស៊ាំ"។
គុយបាចាប់ផ្តើមធ្វើតេស្តគ្លីនិកវ៉ាក់សាំងប្រឆាំងកូវីដ ១៩ - ảnh 1 (ប្រភព៖ Al Jazeera)

ស្ថាប័នចុះឈ្មោះបញ្ជីការធ្វើតេស្តគ្លីនិករបស់គុយបាបានឲ្យដឹង ថា ប្រទេសកោះ Caribe នេះនឹងចាប់ផ្ដើម  ដំណាក់កាលធ្វើតេស្តគ្លីនិកវ៉ាក់សាំងប្រឆាំង កូវីដ ១៩ នាថ្ងៃទី ២៤ ខែសីហាខាងមុខ។

ជាក់ស្ដែង វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ដែលត្រូវវិទ្យាស្ថានវ៉ាក់សាំង Finlay របស់គុយបាផ្សំ នឹងមានឈ្មោះថា SOBERANA ០១ (អធិបតេយ្យភាព ០១)ដែលត្រូវបានអភិវឌ្ឍន៍ក្នុងគោលដៅ“ វាយតម្លៃសុវត្ថិភាពប្រតិកម្មនិងភាពស៊ាំ"។ គេរំពឹងថា មានមនុស្សចំនួន ៦៧៦ នាក់ដែលមានអាយុចន្លោះពី ១៩ ទៅ ៨០ ឆ្នាំនឹងចូលរួមក្នុងដំណើរការធ្វើតេស្តគ្លីនិក ក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថានវ៉ាក់សាំង Finlay របស់គុយបាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ