គុយបាត្រៀមខ្លួនជាស្រេចធ្វើកិច្ចសន្ទនាជាមួយរដ្ឋអំណាចថ្មីរបស់អាមេរិក

គុយបាត្រៀមខ្លួនជាស្រេចធ្វើកិច្ចសន្ទនាជាមួយរដ្ឋអំណាចថ្មីរបស់អាមេរិក - ảnh 1
ប្រធានរដ្ឋគុយបាលោក Raul Castro (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៥ មករា ប្រធានរដ្ឋគុយបាលោក Raul Castro បាន
សំដែងក្ដីសង្ឃឹមអំពីការបន្តដំណើរការស្ដារប្រក្រតីភាពទំនាក់ទំនងជាមួយអាមេរិក
 ព្រមទាំងអះអាងថា La Habana ត្រៀមខ្លួនជាស្រេចរៀបចំកិច្ចសន្ទនាជាមួយប្រធានា
ធិបតីអាមេរិកលោក Donald Trump។អញ្ជើញថ្លែងមតិនៅសន្និ សីទមួយនៅសាធា
រណៈរដ្ឋ Dominica ប្រធានរដ្ឋលោក Castro ចាត់ទុកថា គុយបានិងអាមេរិកអាចសហ
ប្រតិបត្តិការនិងអភិវឌ្ឍន៍ដោយឈរលើការគោរព លក្ខណៈខុសប្លែករបស់គ្នាសំដៅ
នាំមកនូវផលប្រយោជន៍សំរាប់ប្រជាជននៃ ប្រទេសទាំងពីរ។សេចក្ដីប្រកាសរបស់
លោក Castro ត្រូវបាននាំចេញក្នុងកាលៈ ទេសៈដែលកើតមានឡើងការព្រួយបារម្ភ
អំពីគោលនយោបាយនាពេលខាងមុខ របស់ប្រធានាធិបតីថ្មីរបស់អាមេរិក ដែល
អាចគំរាមកំហែងទៅលើទំនាក់ទំនង កំពុងឡើងកំដៅរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ