គុយបាត្រៀមរៀបចំឲ្យពិធីកាន់ទុក្ខជាតិសំរាប់អគ្គមគ្គទេសក៍ Fidel Castro


គុយបាត្រៀមរៀបចំឲ្យពិធីកាន់ទុក្ខជាតិសំរាប់អគ្គមគ្គទេសក៍ Fidel Castro - ảnh 1
គុយបាត្រៀមរៀបចំឲ្យពិធីកាន់ទុក្ខជាតិសំរាប់អគ្គមគ្គទេសក៍ Fidel Castro (VNA)

(VOVworld) – ប្រទេសគុយបាបានត្រៀមរៀបចំរាល់ភាពចាំបាច់សំរាប់ពិធីកាន់
 ទុក្ខជាតិរបស់អគ្គមគ្គទេសក៍ លោក Fidel Castro Ruz ដែលបានទទួលមរណៈ
 ភាព នាថ្ងៃទី ២៥ វិច្ឆិកា ក្នុងជនមាយុ ៩០ ឆ្នាំ។ តាមសេចក្តីប្រកាសរបស់
រដ្ឋាភិបាលគុយបា ពិធីកាន់ទុក្ខជាតិនឹងត្រូវបានរៀបចំឡើងចាប់ពីម៉ោង ៩
ដល់ ២២ ថ្ងៃទី ២៨ វិច្ឆិកា (តាមម៉ោងតំបន់) នៅវិមានរំលឹកវិញ្ញាណក្ខន្ធ Jose
Marti ចំណុះទីលានបដិវត្តន៍នៅរដ្ឋធានី La Havana ដែលនឹងចាប់ផ្តើមដោយ
ការបាញ់ កាំភ្លើងធំចំនួន ២១។ សាកសពរបស់លោក  Fidel Castro នឹងត្រូវ
បានដាក់ជា បណ្ដោះអាសន្ននៅស្តូបរំលឹកវិញ្ញាណក្ខន្ធ Jose Marti។ តាមផែនការ
នាថ្ងៃទី ២៩ វិច្ឆិការ ពិធីគោរពវិញ្ញាណក្ខន្ធសមហភាពនាម៉ោង ១៩ នឹងត្រូវ
បានរៀបចំឡើង នៅទីលានពោលខាងលើដើម្បីប្រជាពលរដ្ឋគុយបាទាំងអស់
ទៅសម្តែងការសោក ស្តាយរបស់ខ្លួនចំពោះអគ្គមគ្គទេស Fidel Castro។ ក្រោយ
រយៈពេល ៩ ថ្ងៃកាន់ ទុក្ខជាតិ អិដ្ឋធាតុរបស់លោក Fidel Castro នឹងត្រូវបាន
បញ្ចុះនៅទីស្មសាន Danta Ifigenia នាថ្ងៃទី ៤ ធ្នូ ខាងមុខ។ រាល់សកម្មភាព
វប្បធម៌និងកីឡានឹង ត្រូវបានផ្អាកក្នុងរយៈពេលកាន់ទុក្ខជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ