គុយបាថ្កោលទោសការវាយប្រហារទៅលើស្ថានទូតរបស់ខ្លួនប្រចាំនៅអាមេរិក
(VOVWORLD) - ប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel នៅថ្ងៃទី ៣០ ខែមេសា បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយកាំភ្លើងទៅលើស្ថាន ទូតរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិក និងបានស្នើឱ្យអាជ្ញាធរទីក្រុងវ៉ាស៊ីនតោន ធ្វើការស៊ើបអង្កេតករណីនេះឱ្យបានឆាប់ៗ។
ប៉ូលីសស៊ើបអង្កេតនៅស្ថានទូតគុយបា (រូបថតៈ AP) |
នៅក្នុងសេចក្តីប្រកាសមួយ ដែលបានបង្ហោះលើទំព័រឲ Twitter ថ្នាក់ដឹកនាំគុយបារូបនេះ ក៏បានសង្កត់ធ្ងន់លើកាតព្វកិច្ចរបស់ប្រទេសនា នា ក្នុងការការពារបេសកម្មការទូតជាអចិន្ត្រៃយ៍នៅលើទឹកដីរបស់ខ្លួន។
មុននោះ នៅព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានបង្ហាញខ្លួននៅលើ កញ្ចក់ទូរទស្សន៍ជាតិ ដើម្បីប្រកាសពីសកម្មភាពភេរវកម្មតម្រង់ទៅលើទីស្នាក់ការការទូតរបស់គុយបាប្រចាំសហរដ្ឋអាមេរិក ហើយលោកអះអាង បន្ទាប់ពីរយៈពេល ១២ ម៉ោង La Habana នៅតែមិនទាន់បានទទួលការទាក់ទងពីទីក្រុងវ៉ាស៊ីនតោនអំពីឧប្បត្តិហេតុនេះឡើយ។
ថ្លែងដោយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ លោក Rodriguez បានបញ្ជាក់ថា ក្រុមបេសកកម្មការទូតរបស់គុយបាប្រចាំទីក្រុងវ៉ាស៊ីនតោន មានប្រព័ន្ធការពារនិងសន្តិសុខដើម្បីទប់ទល់នឹងការគំរាមកំហែងណាមួយ ដែលសំដៅទៅលើមន្ត្រីការទូតនិងក្រុមគ្រួសាររបស់ពួកគេ។ យ៉ាងណាមិញ រដ្ឋាភិបាលគុយបាកំពុងរង់ចាំការស៊ើបអង្កេតពេញលេញនិងទាន់ពេលវេលាពីសំណាក់អាជ្ញាធរអាមេរិក អំពីអត្តសញ្ញាណនិងបំណងរបស់ឧក្រិដ្ឋជនផងដែរ៕