គុយបាថ្កោលទោសរាល់វិធានការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក

(VOVWORLD) -  ប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel នៅថ្ងៃទី ៤ ខែមិថុនា បានឡើងសំឡេងដោយច្រានចោលទាំងស្រុងរាល់បទដាក់ទណ្ឌកម្មថ្មីដែលសហរដ្ឋអាមេរិកប្រកាសមុននោះមួយថ្ងៃ សំដៅទៅលើក្រុមហ៊ុនចំនួន ៧ របស់គុយបា ព្រមទាំងអះអាងថា ទាំងនេះគឺជាសកម្មភាពដែលជះឥទ្ធិពលដោយផ្ទាល់ដល់ប្រជាជនគុយបា។

គុយបាថ្កោលទោសរាល់វិធានការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក - ảnh 1  ប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel 

នៅសារបង្ហោះលើបណ្តាញ Twitter មេដឹកនាំគុយបាបានរិះគន់ទីក្រុងវ៉ាស៊ីន តោនដែលបន្តអនុវត្ត បទដាក់ទណ្ឌកម្មដែលប៉ះពាល់ផ្ទាល់ ដល់ប្រជាជនគុយបា ខណៈពេលដែល ប្រជាជនអាមេរិកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាត COVID-19 និងការកើនឡើងនៃការរើសអើងជាតិសាសន៍។

មុននេះរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez ក៏បានសម្តែងការប្រឆាំងជំទាស់នឹងការបង្កើនទណ្ឌកម្មរបស់អាមេរិកលើអង្គធាតុមួយចំនួនរបស់គុយបា ដែលយោងតាមលោករូបនេះថា បទដាក់ទណ្ឌកម្មទាំងនេះ មានបំណងធ្វើបាបប្រជាជនគុយបា ក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 ប៉ុណ្ណោះ។

សូមគូសបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃទី ៣ ខែមិថុនា បានប្រកាសដាក់បញ្ចូលអង្គធាតុរបស់គុយបាចំនួន ៧ បន្ថែមទៀត ទៅក្នុងបញ្ជីក្រុមហ៊ុនជាង ២០០ ដែលស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់ខ្លួន។ តាមនោះ អង្គធាតុរបស់គុយបាទាំងនេះ នឹងរងបទដាក់ទណ្ឌកម្ម ដោយហាមឃាត់ទំនាក់ទំនងហិរញ្ញវត្ថុនិងហាមមិនឲ្យធ្វើការរកស៊ីជាមួយបុគ្គលនិងក្រុមហ៊ុនណាមួយរបស់អាមេរិកឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ