គុយបានិងEU ចាប់ផ្តើមវង់ចរចារលើកទី៧

(VOVworld)-វង់ចរចារលើកទី៧រវាងគុយបាជាមួយសហភាពអឺរ៉ុប EU ស្តីពីកិច្ច ព្រមព្រៀងសន្ទនានយោបាយនិងសហប្រតិបត្តិការទ្វេភាគីបានប្រព្រឹត្តទៅនៅទី ក្រុងឡាហាវ៉ាន់នាថ្ងៃទី៣មិនា។​ក្នុងការឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មាន ក្នុងប្រទេសមុននឹងជំនួបនេះ អនុរដ្ឋមន្ត្រីការបរទេសនិងជាប្រធានក្រុមចរចារគុយ
បា លោក Abelardo Morenco Fernandez បានឲ្យដឹងថា ភាគីទាំងពីរគឺសុទ្ធតែ រំពឹងទុកលើការអនុវត្តរាល់ជំហានមានអត្ថន័យធំធេងនៅវង់ចរចារលើកនេះ  ព្រមទាំងបើកចំហរលទ្ធភាពដែលថា ភាគីទាំងពីរនឹងបញ្ចប់វង់ចរចារលើកទី៧ នេះប្រកបដោយជោគជ័យ។ រីឯខ្លួនវិញ​លោកស្រីChristina Leffer អគ្គលេខាធិការ រងទទួលបន្ទុកបណ្តាបញ្ហាសេដ្ឋកិច្ចនិងសកលនៃស្ថាប័នកិច្ចការបរទេស EU និង ជាប្រធានក្រុមចរចារEU បានចាត់ទុកថា ដល់ពេលវេលាបញ្ចប់កិច្ចព្រមព្រៀង ក្របខ័ណ្ឌដែលត្រូវចាត់ទុកជាឯកសារលាយលក្ខណ៍អក្សរអំពីការប្រក្រតីភាពទំនាក់
ទំនងនោះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ